សាលាខណ្ឌព្រែកព្នៅ បាន​បើកកិច្ចប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ ផ្តោតសំខាន់ក្នុងការ​រៀបចំកម្លាំងទៅចូលរួមអបអរសាទរពិធីបើកកីឡាជាតិលើកទី៣

0
571

ភ្នំពេញ ៖ កាល​ពី​ព្រឹកថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ សាលាខណ្ឌព្រែកព្នៅ បាន​បើកកិច្ចប្រជុំ​គណៈបញ្ជាការ​ឯក​ភាព​រដ្ឋបាល​ខណ្ឌ ផ្តោតសំខាន់ក្នុងការ​រៀបចំកម្លាំងទៅចូលរួមអបអរសាទរពិធីបើកកីឡាជាតិលើកទី៣ ​ក្រោមអធិបតី​ភាព​លោក​ធឹម សំអានអភិបាល​នៃ​គណៈអភិបាលខណ្ឌព្រែកព្នៅ និងមន្រ្តី សំខាន់ៗ​គ្រប់លំ​ដាប់​ថ្នាក់​ក្រោមឱវាទនៃ​សាលាខណ្ឌមួយចំនួនទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំនេះលោក អភិបាល​នៃ​គណៈអភិបាលខណ្ឌ​ព្រែកព្នៅបាន​ធ្វើ​ការ​ណែនាំដល់សង្កាត់ទាំង៥ដែលបានទទួលផែនការហើយត្រូវធ្វើឲ្យបានចំនួនមនុស្ស យុវជនដែលបានកំណត់ទាំងពិធីបើក និងពិធីបិទ។ ប្រជាពលរដ្ឋដែលចូលរួមទាំងអស់ត្រូវធ្វើតេស្តរហ័សនៅមណ្ឌលសុខភាព នៅតាមសង្កាត់របស់ខ្លួន ហើយត្រូវពាក់សម្លៀកបំពាក់ឲ្យបានសំរម្យ ដោយត្រូវពាក់ព័ណ៍សរ និងព័ណ៍ខៀង។

លោកបន្តថា កម្លាំងគណៈបញ្ជាការឯក​ភាពរដ្ឋ​បាលខណ្ឌ និងសង្កាត់ទាំង៥ បើទោះជាយើងត្រូវដាក់កម្លាំងទៅជួយការពារក្នុងពិធីនោះក៍ដោយ ក៍យើងមិនភ្លេចត្រូវ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​ ​គោល​នយោបាយ​ភូមិ​ សង្កាត់ មានសុវត្ថិ​ភាព នៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ៕

 

Facebook Comments
Loading...