ប្រជាពលរដ្ឋ ស្នើអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឲ្យជួយចាត់ការផ្លូវច្បាប់លើមេឆ្នោតយួនដុះស្លែពីរនាក់ប្ដីប្រពន្ធ ក្រោយបែកធ្លាយសារសម្លេងឆ្លើយឆ្លងភ្នាល់ចាក់តាម Messenger Facebook ក្រៅពីមានភ្នាល់ចាក់ផ្ទាល់នៅភូមិសាមគ្គី

0
586

ភ្នំពេញ ៖ បែកធ្លាយសារសម្លេងឆាតឆ្លើយឆ្លងគ្នារាល់ថ្ងៃ ដើម្បីសង្ងំបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតយួនល្មើសច្បាប់យ៉ាងគគ្លើន ដែលមានគេស្គាល់យ៉ាងច្បាស់ថា រវាងមេឆ្នោតដុះស្លែជាយូរឆ្នាំ និងអ្នកញៀនល្បែងតាមប្រព័ន្ធអេឡិចត្រូនិច Messenger Facebook ក្រៅពីប្រព្រឹត្តតាម Telegram និងប្រព័ន្ធអេឡិចត្រូនិចផ្សេងៗទៀត ស្ថិតនៅចំណុចផ្ទះមួយកន្លែងជាប់ផ្សារភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា សម្រាប់សារសម្លេង ដែលបែកធ្លាយឆាតឆ្លើយឆ្លងរាល់ថ្ងៃ ដើម្បីសង្ងំបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតយួនល្មើសច្បាប់ ក្រៅពីមានអ្នកទៅចាក់ដល់ទីតាំងផ្ទាល់ និងអ្នកបញ្ជាចាក់តាមប្រព័ន្ធអេឡិចត្រូនិច Messenger Facebook នេះដែរមានឈ្មោះ សុខ ពៅ និងឈ្មោះ សម សាមី (ពីរនាក់ប្ដីប្រពន្ធជាមេឆ្នោតយួនដុះស្លែយូរឆ្នាំ) និងសង្ស័យជាជនបរទេសផងដែរ ដោយសារនិយាយខ្មែរមិនសូវច្បាស់ ស្នាក់នៅភូមិ-សង្កាត់ខាងលើ។

ប្រជាពលរដ្ឋ និងមហាជនមួយចំនួនទៀតបានចាត់ទុកថា សារសម្លេង ដែលបែកធ្លាយតាមឆាតឆ្លើយឆ្លងរាល់ថ្ងៃ ដើម្បីសង្ងំបើកទទួលផលកើបលុយពីការភ្នាល់ចាក់ឆ្នោតយួនល្មើសច្បាប់តាមប្រព័ន្ធអេឡិចត្រូនិច Messenger Facebook នេះគឺជាវត្ថុតាងបញ្ជាក់យ៉ាងច្បាស់ក្រឡែតអំពីការប្រព្រឹត្តបទល្មើស ដែលជាការជូនដំណឹងសម្រាប់ផ្ដល់នូវភាពងាយស្រួលក្នុងការស្រាវជ្រាវបង្ក្រាបឲ្យចំគោលដៅ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ជាធរមាន នៃការប្រព្រឹត្តបទល្មើស ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញបញ្ជាយ៉ាងដាច់ណាត់ឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវបង្ក្រាបឲ្យអស់នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបានព្រមានដកអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រូបណា ដែលមិនទទួលខុសត្រូវលើតួនាទីបណ្តោយឲ្យល្បែងស៊ីសងរីកសាយភាយក្នុងមូលដ្ឋានរបស់ខ្លួន។

សូមជម្រាបថា សម្រាប់បុរសស្ត្រីពីរនាក់ប្ដីប្រពន្ធ ដែលត្រូវបានគេស្គាល់គ្រប់ថា ជាមេឆ្នោតយួនដុះស្លែ ឈ្មោះ សុខ ពៅ និងឈ្មោះ សម សាមី កាលពីប៉ុន្មានឆ្នាំមុននេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវលបឆ្មក់បង្ក្រាប និងឃាត់ខ្លួនម្ដងរួចមកហើយដែរ ពីបទបើកទទួលកត់ឆ្នោតវៀតណាមល្មើសច្បាប់ ក្នុងការរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕

IMG_2468

Facebook Comments
Loading...