លោកសុខ សម្បត្តិ ! មន្ត្រីគ្រប់ការិយាល័យ គ្រប់ផ្នែកទាំងអស់ ត្រូវសហការគ្នា សាមគ្គីគ្នា ទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក

0
538

ភ្នំពេញ ៖ មន្ត្រីគ្រប់ការិយាល័យ គ្រប់ផ្នែកទាំងអស់ ត្រូវសហការគ្នា សាមគ្គីគ្នា ទុកចិត្តគ្នា ជឿជាក់លើគ្នា ប្រាស្រ័យទាក់ទងគ្នាជួយគ្នាទៅវិញទៅមក ត្រូវគោ​រព​ឲ្យបានខ្ជាប់ខ្ជួននៅ​វិន័យសេ​ចក្តីថ្លៃថ្នូ ព្រោះយើងជាមន្ត្រីថ្នាក់ក្រោមជាតិ ដែលរាជរដ្ឋាភិបាលផ្តល់តួនាទីឲ្យដើម្បីបានបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ។

កន្លងមកមន្ត្រីរបស់យើងមាន​ស្មា​រតី​ទទួល​ខុស​ត្រូវ​ខ្ពស់​​ទាំង​អស់​គ្នាហើយ ហើយយើងបន្តខិតខំឲ្យបានល្អបន្ថែមទៀតដើម្បីកេរ្តិ៍ឈ្មោះខណ្ឌបឹងកេងកងរបស់យើង។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ក្នុងពិធី «សំណេះសំណាលជាមួយមន្ត្រីរាជការ និង មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខណ្ឌបឹងកេងកង » ដែលមានការចូលរួមពីលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង លោកអភិបាលរង លោកនាយករដ្ឋបាល លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យទាំង១១ លោកប្រធានសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ផងដែរ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ទៀតថា មន្ត្រីទាំងអស់មានកាតព្វកិច្ចជួយមើលទាំងអស់គ្នាក្នុងក្របខណ្ឌរដ្ឋបាលរបស់យើង ហើយបើការរស់នៅ និងកន្លែងការងាររបស់យើងមានសុជីវធម៍ល្អ និងសីលធម៍ល្អហើយនោះគឺបានបានលើកមុខមាត់គ្រួសារ និងប្រទេសជាតិ មួយកម្រិតថែមទៀត។ លោកបញ្ជាក់ថា ប្រឹងរៀនទាន់នៅក្មេង បើមន្ត្រីយើងណាម្នាក់ចង់បង្កើននៃចំណេះដឹងបន្ថែម មកប្រាប់លោក លោកនិងអនុញ្ញាតនៃចុងម៉ោងឲ្យមន្ត្រីនោះទៅសិក្សាចុះ។

ជាចុងក្រោយលោកសុខ សម្បត្តិ លើកឡើងពីការដាក់វេនប្រចាំបញ្ជាទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការទទួលស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន ផងនិងដើម្បីទទួលបានហេតុការណ៍ភ្លាមៗផ្សេងៗក្នុងមូលដ្ឋានរបស់យើងផងដែរ៕

Facebook Comments
Loading...