លោក សុខ សម្បត្តិ និងមន្ដ្រីរាជការសា​លា​ខណ្ឌ រួមនឹងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បាន​ដង្ហែអង្គកឋិនទាន សាមគ្គី ទៅកាន់វត្តលង្ការ

0
349

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង និងមន្ដ្រីរាជការសា​លា​ខណ្ឌ រួមនឹងប្រជាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ និងចំណុះជើងវត្តជិតឆ្ងាយ បាន​មូលម​តិ​គ្នា​ជាឯកឆ័ន្ទដង្ហែអង្គកឋិនទាន សាមគ្គី ទៅកាន់វត្តលង្ការ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដើម្បីវេរប្រគេនត្រៃចីវរ ព្រមទាំងបរិក្ខារចំពោះព្រះសង្ឃ រួចឧទ្ទិសបុណ្យកុសលជាកិច្ចបង្ហើយបុណ្យ។

តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ពុទ្ធបរិស័ទតែងប្រារព្ធធ្វើ​បុណ្យកឋិន​ទាន​វេរ ប្រគេនព្រះសង្ឃដែលបានបញ្ចប់ចំណាំព្រះវស្សាជារៀងរាល់ឆ្នាំហើយការធ្វើនេះ បើតាម​ពុទ្ធបញ្ញត្តិក្នុង១ឆ្នាំ វត្តនិមួយៗ ទទួលបានអង្គឋិនតែម្ដងប៉ុណ្ណោះ។ បុណ្យនេះមានក្លឹមសារ​សំ​ខាន់ សំរាប់ពុទ្ធសាសនិកជនជាអ្នកគោរពស្រឡាញ់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបាននាំ​មកនូវត្រៃចីវរជាប្រធាន អមដោយបរិក្ខាជាច្រើនទៀត ដែលជាប្រដាប់ ប្រើប្រាស់ក្នុងជីវភាពរ​បស់ព្រះសង្ឃ។

ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះ ក៏ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញ​កុសល ប្រកបដោយ ជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៏ជាកាឆ្លុះបញ្ចាំងពី ការរួបរួម​សាមគ្គីគ្នា រវាងអាជ្ញាធរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ ដែលមានព្រះសង្ឃផង ក្នុងការជួយទ្រ​ទ្រង់​និងលើកដំកើងដល់វិស័យ ព្រះពុទ្ធសាសនា ឲ្យបានថ្កុំថ្កើងរុងរឿង៕

Facebook Comments
Loading...