អធិការនគរបាលខណ្ឌឫស្សីកែវ អំពាវនាវដល់ប្រជាពលរដ្ឋទាំងពីរភេទឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

0
352

(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ តាមរយៈអ្នកសារព័ត៌មាន នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋ ទាំងពីរភេទ ដែលរស់នៅតាមបណ្ដាភូមិនានា នៃប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យបានប្រើប្រាស់គ្រប់ៗគ្នាតាមតម្រូវការចាំបាច់ផ្សេងៗ ពិសេស អាចបម្រើឱ្យការងារបោះឆ្នោតនៅពេលខាងមុខ នាឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ហ៊ាង ថារេត ដែលមានសេនាធិការទទួលជុំនាញផ្នែកអត្តសញ្ញាណកម្ម លោកវរសេនីយ៍ទោ ថន ថេន អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី មៀច ណូន នាយផ្នែក នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់យ៉ាងដូច្នេះថា សម្រាប់ប្រជាពលរដ្ឋ ទាំងពីរភេទ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឆ្នាំ២០២២ ឫនៅខ្វះ៩០ថ្ងៃទៀត នឹងត្រូវផុតសុពលភាព និងក្មួយៗអាយុ១៥ឆ្នាំលើស១ថ្ងៃ និងអ្នកមិនដែលមានអត្តសញ្ញាណប័ណ្ណទាល់តែសោះ សូមអញ្ជើញមកប្តូរថ្មី នឹងផ្តល់ថ្មី នៅអធិការរដ្ឋាននគរបាលខណ្ឌ ឫនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណចាស់អស់សុពលភាព សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ហើយនឹងសំបុត្របញ្ជាក់កំណើតច្បាប់ចម្លង ឫទំនាក់ទំនងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 012/087-881 296 និងតេលេក្រាម 068 555 239៕

Facebook Comments
Loading...