សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យសាធារណៈជន ងើបឈរឡើងប្រឆាំងជនក្បត់ជាតិ ដែលហ៊ានប្រមាថព្រះមហាក្សត្រ

0
312

ពោធិ៍សាត់ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះគេមិនត្រឹមតែជេរត្រឹមតែសម្តេចនោះទេ គេជេរដល់ព្រះមហាក្សត្រថែមទៀត។ ការណ៍នេះ សម្តេចបានអំពាវនាវដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្រោកឈរប្រឆាំងជនក្បត់ជាតិ ដែលប្រមាថព្រះមហាក្សត្រខ្មែរ ដើម្បីធានាការការពាររបបរាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ ការពារឯកភាព សន្តិភាព នៃទឹកដីរបស់យើង។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដូចនេះ ក្នុងឱកាសអញ្ជើញចែកពូជស្រូវជូនប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ជាង ៥ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «វាហ៊ាននិយាយថា ព្រះមហាក្សត្រគ្មានមនសិការជាតិសូម្បីតែបន្តិច។ បក្សណាដែលផ្សារភ្ជាប់ជាមួយនឹងជនក្បត់ជាតិ នឹងត្រូវចាត់វិធានការច្បាប់»។

សូមជម្រាបថា ក្នុងឃ្លីបវីដេអូមួយនាពេលថ្មីៗនេះ ជនក្បត់ជាតិ សម រង្ស៊ី បានបន្តប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ «ស្ដេចសព្វថ្ងៃនេះ អត់មានមនសិកាជាតិ តែបន្ដិចក៏អត់ដែរ»។ ការណ៍នេះ បាននាំឱ្យសាធារណៈជន មន្ត្រីគ្រប់ជាន់ថ្នាក់ រួមទាំងគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះការប្រមាថ និងការចោទប្រកាន់ឥតព្រំដែន ម្តងហើយម្ដងទៀតរបស់ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ចំពោះអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង៕

អត្ថបទ៖ ហ៊ន សុភ័ក្រ cnc

Facebook Comments
Loading...