អភិបាលខណ្ឌទួលគោក ប្រកាសបើកការដ្ឋានដាក់ប្រព័ន្ធលូរំដោះទឹក១ខ្សែ ជូនប្រជាពលរដ្ឋ៣ភូមិ ក្នុងសង្កាត់ផ្សារដេប៉ូទី១

0
324

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានអញ្ជើញជាអធឹបតីភាពប្រកាសបើកការដ្ឋានស្ថាបនាដាក់ប្រព័ន្ធលូរំដោះទឹក១ខ្សែ ប្រវែង៥៤៧ម៉ែត្រ និងមានទំហំ០.៦ម៉ែត្រ  ដែលចំណាយអស់ថវិកាគម្រោងអភិវឌ្ឍន៍រដ្ឋបាលសង្កាត់ ឆ្នាំ២០២២ ចំនួន១០១.៦៤០.០០០រៀល ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្ថិតនៅផ្លូវលេខ១៥៦  តទៅផ្លូវលេខ២២៩  ដល់ផ្លូវលេខ២៤៥  ស្ថិតក្នុងភូមិ២  ភូមិ៣  និងភូមិ៧  សង្កាត់ផ្សារដេប៉ូទី១  ខណ្ឌទួលគោក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ពិធីប្រកាសបើកការដ្ឋានស្ថាបនាដាក់ប្រព័ន្ធលូរំដោះទឹក១ខ្សែនេះ ក៏មានការអញ្ជើញចូលរួមពីលោកនាយក -នាយករងរដ្ឋបាលខណ្ឌ , លោកប្រធានការិយាល័យ , លោកស្រី ចៅសង្កាត់-ចៅសង្កាត់រង , ស្មៀន , មេភូមិ  និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ព្រមទាំងប្រជាពលរដ្ឋ  ប្រមាណជា៥០នាក់។

លោក ជា ពិសី ស្ថិតក្នុងឱកាសបើកការដ្ឋានស្ថាបនាដាក់ប្រព័ន្ធលូនេះ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានយកចិត្តទុកដាក់រាល់គ្រប់សកម្មភាព ទាំងឥរិយាបទ ក៏ដូចជាអាកប្បកិរិយា ក្នុងការបម្រើផ្ដល់សេវាសាធារណៈផ្សេងៗ ពិសេសការផ្ដល់សេវាតម្រូវការ ក្រៅពីផ្ដល់នូវហេដ្ឋារចនាសម័្ពន្ធនានា ជូនដល់ប្រជាពលរដ្ឋ ដែលជាការដឹកនាំចង្អុលបង្ហាញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Facebook Comments
Loading...