លោកយាយវ័យ៧០ឆ្នាំ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោយទទួលការឧបត្ថម្ភថវិកា និងជួយជួសជុលដំបូលផ្ទះលេចទឹកពីអាជ្ញាធរខណ្ឌទួលគោក

0
349

ភ្នំពេញ ៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានចាត់ឱ្យសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ឧបត្ថម្ភថវិកា និងជួយជួសជុលដំបូលផ្ទះធ្លុះធ្លាយលេចទឹកនៅពេលភ្លៀងធ្លាក់ម្ដងៗ ដែលពិបាកក្នុងការរស់នៅ និងជួបការខ្វះខាតយ៉ាងខ្លាំង ក្នុងការដោះស្រាយសម្រាលបន្ទុកមួយចំនួន ជូនលោកយាយ កើត សុខា អាយុ៧០ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៧H ច្រកផ្លូវ៣៣៦ ភូមិ៤ សង្កាត់បឹងសាឡាង នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

សូមជម្រាបថា សកម្មភាព នៃការឧបត្ថម្ភថវិកា និងការជួយជួសជុលដំបូលផ្ទះធ្លុះធ្លាយលេចទឹកនៅពេលភ្លៀងធ្លាក់ម្ដងៗ ដែលពិបាកក្នុងការរស់នៅ និងជួបការខ្វះខាតយ៉ាងខ្លាំង ក្នុងការដោះស្រាយសម្រាលបន្ទុកមួយចំនួន ជូនលោកយាយ កើត សុខា អាយុ៧០ឆ្នាំ ពីសំណាក់លោក ជា ពិសី តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ នេះបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងដោយមានការចូលរួម ពីនាយករដ្ឋបាលខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ មេភូមិ និងមន្ត្រីពាក់ព័ន្ធខណ្ឌ-សង្កាត់ មួយចំនួនទៀត ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខតាមខ្នងផ្ទះ និងទទួលយកដោះស្រាយសំណូមពរមួយចំនួនបន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋ។

លោកយាយ កើត សុខា អាយុ៧០ឆ្នាំ តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងមន្ត្រីពាក់ព័ន្ធរដ្ឋបាលខណ្ឌ-សង្កាត់-ភូមិ សូមគោរពថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីលោកយាយទទួលបានការឧបត្ថម្ភថវិកា និងការជួយជួសជុលដំបូលផ្ទះធ្លុះធ្លាយលេចទឹកនៅពេលភ្លៀងធ្លាក់ម្ដងៗ ដែលពិបាកក្នុងការរស់នៅ និងជួបការខ្វះខាតយ៉ាងខ្លាំង ក្នុងការដោះស្រាយសម្រាលបន្ទុកមួយចំនួន ពីសំណាក់លោកអភិបាលខណ្ឌទួលគោក ជា ពិសី៕

Facebook Comments
Loading...