នាយករដ្ឋមន្ត្រីវៀតណាមចង់បានច្បាប់តឹងរ៉ឹងជាងមុន សម្រាប់ការផ្តល់អាជ្ញាប័ណ្ណខារ៉ាអូខេ ក្រោយមានករណីឆេះស្លាប់មនុស្សបន្តបន្ទាប់

0
690

ហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក  Pham Minh Chinh បានណែនាំក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ រឹតបន្តឹងបទប្បញ្ញត្តិអាជ្ញាប័ណ្ណសម្រាប់ហាងខារ៉ាអូខេ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានរងគ្រោះដោយភ្លើងឆេះហាងខារ៉ាអូខេ មួយចំនួន ក្នុងឆ្នាំនេះ ដោយករណីមានមនុស្សស្លាប់ច្រើនបំផុត គឺក្នុងខែសីហា និងខែកញ្ញា។ អគ្គិភ័យនៅហាងខារ៉ាអូខេ An Phu ក្នុងខេត្ត Binh Duong ជិតទីក្រុងហូជីមិញ កាលពីថ្ងៃទី ៦ ខែកញ្ញា បានសម្លាប់អតិថិជន និងបុគ្គលិក ចំនួន៣២ នាក់ និង ១៧ នាក់ផ្សេងទៀតរងរបួស ដែលធ្វើឱ្យវាក្លាយជាមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេល២ ទសវត្សរ៍ចុងក្រោយនេះ។

ក្រោយមក ត្រូវបានគេបញ្ជាក់ថា ឆ្លងចរន្តអគ្គិសនីនៅពិដាន ជាន់ទី២ ទើបបណ្តាលឲ្យមានអគ្គិភ័យនេះឡើង។ កាលពីដើមខែសីហា អ្នកពន្លត់អគ្គិភ័យបីនាក់បានស្លាប់ពេលកំពុងពន្លត់ភ្លើងនៅហាងខារ៉ាអូខេ ISIS ក្នុងស្រុក Cau Giay ទីក្រុងហាណូយ។ អគ្គិភ័យនេះបង្កឡើងដោយម៉ាស៊ីនផ្សារ ដែលប្រើសម្រាប់ជួសជុលខាងក្នុង៕

ប្រភពពី VNexpress , ដោយ៖ សារ៉ាត

Facebook Comments
Loading...