ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការប្រុងប្រយ័ត្នបញ្ហាគ្រោះទឹកជំនន់ និងខ្យល់កន្ដ្រាក់ ដែលនឹងអាចកើតមានឡើងក្នុងមូលដ្ឋាន

0
584

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានលើកឡើងថា ទោះជារដូវភ្ជុំបិណ្ឌបានកន្លងផុតទៅក្ដី ក៏យើងនៅតែមានការបារម្ភពីបញ្ហាទឹកជំនន់ បញ្ហាខ្យល់កន្ដ្រាក់ដែលអាចប៉ះពាល់ដល់ការរស់នៅ និង អាយុជីវិតប្រជាពលរដ្ឋ ព្រោះបើតាមការជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧត្តុនិយមបានបញ្ជាក់ថា នៅថ្ងៃទី២៨ និងទី២៩ខែកញ្ញានេះ ប្រទេសកម្ពុជាត្រូវទទួលរងឥទ្ធិពលពីព្យុះណូរុ ព្យុះនេះនិងចូលមកប្រទេសវៀតណាមភាគកណ្ដាល រួចថយឥទ្ធិពលទៅជាវិសម្ពាធ ចូលមកអាងទន្លេមេគង្គដែលនឹងធ្វើឲ្យមាន ភ្លៀងនឹងធ្លាក់ជាបន្ដបន្ទាប់ទៀត។

យោងតាមស្ថានភាពទឹកបច្ចុប្បន្ន គួបផ្សំនិងភ្លៀងបន្ដធ្លាក់បន្ដែមទៀតនោះ នឹងអាចបណ្ដាលឲ្យមានការជន់លិចជាមិនខានព្រមទាំងមានផ្គររន្ទះ និងខ្យល់កន្ដ្រាក់ផងដែរ។ ដូនេះសូមឲ្យ រដ្ឋបាលខណ្ឌបង្កើនការប្រុងប្រយ័ត្នបញ្ហាគ្រោះទឹកជំនន់ និងខ្យល់កន្ដ្រាក់ ដែលនឹងអាចកើតមានឡើងក្នុងមូលដ្ឋានរបស់យើង។

ឆ្លើតតបទៅនឹង សំណើរខាងលើ លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរ ជាអ្នកមើលថែប្រជាពលរដ្ឋ យើងត្រូវ សម្លឹង​​គិតពីចម្ងាយ ត្រូវរិះរកវិធានការទប់ស្កាត់ ខណៈដែលការជនលិច ឬមានខ្ល់ព្យុះខ្យល់កន្ដ្រាក់កើតឡើង យើងត្រូវរឹះរកវិធានការដោះស្រាយទប់ស្កាត់ បើមានទឹកលិច គឺត្រូវ រកទីទួលសុវត្ថិភាព សម្ភារៈ មធ្យោបាយផ្សេងៗ និងត្រៀមកម្លាំងសម្រាប់ជួយសង្គ្រោះ។

ក្នុងឱកាសនោះ លោកបានណែនាំដល់សង្កាត់ទាំង៥ ត្រូវពិនិត្យ តាមដានស្ថានភាពទឹក ភ្លៀង ខ្យល់កន្ដ្រាក់ នៅក្នុងភូមិសាស្ដ្ររបស់ខ្លួន ឲ្យបានជាប់ជាប្រចាំ ជាមួយនិងព៌តមានផ្សេងៗទាក់ទងនិងបញ្ហាគ្រោះធម្មជាតិនេះ មិនអាចធ្វេសប្រហែសឡើយ។

លោក អភិបា​លខណ្ឌបញ្ជាក់ថា ពេលមានហេតុការគ្រោះទឹកជំនន់ ខ្យល់កន្ដ្រាក់រលំផ្ទះឬមានមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិផ្សេងៗ កើតឡើង ត្រូវរាយការណ៍ជាបន្ទាន់តាមប្រព័ន្ធអនឡាញមកថ្នាក់ខណ្ឌ តែបើពុំមានការឆ្លើយតប ភ្លាមៗទេនោះ ត្រូវតេទូរស័ព្ទ មក រូបលោកផ្ទាល់ ជាបន្ទាន់ ដើម្បីគណៈអភិបាលខណ្ឌមានវិធានការជួយសង្គ្រោះបានទាន់ពេលវេលា។ លោកអភិបាលខណ្ឌ បានបន្ដថាពេលមានហេតុការកើតឡើង នៅក្នុងសង្កាត់ណា១ ចៅសង្កាត់នោះ ឬយ៉ាងហោចណាស់ក៏ចៅរងដែរ ត្រូវចុះទៅផ្ទាល់ដល់ទីតាំងកើតហេតុឲ្យ បានមុនគណៈអភិបាលខណ្ឌចុះទៅដល់។

លោក ធឹម សំអាន បានផ្ញើសារតាមរយៈចៅសង្កាត់ សូមអំពាវនាវផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយត័្នចំពោះបញ្ហាទឹកជំនន់ ខ្យល់កន្ដ្រាក់ និងផ្គររន្ទះផង ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ទាំងឡាយដែលអាចកើតមានឡើងជាយថាហេតុ ព្រោះថាការការពារវាប្រសើជាងព្យាបាល។ ចំពោះផលដំណាំ សម្ភារៈ និង សត្វពាហនៈជាដើម ត្រូវរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ និង កំណត់រកទីទួលសុវត្ថិភាព ដើម្បីបញ្ចៀសពីការលិចលង់ ដែលនាំឲ្យមានការខាតបង់។

ក្រៅពីបញ្ហាគ្រោះធម្មជាតិ លោកអភិបាលខណ្ឌក៏បានក្រើនរំលឹកដល់ នគរបាលខណ្ឌ ប៉ុស្ដិ៍ កងរាជអាវុធហត្ថខណ្ឌ រដ្ឋបាលសង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន ទីតាំងល្បែងស៊ីសងខុសច្បាប់ទាំងអស់ក្នុងមូលដ្ឋាន មិនឲ្យលបលួចបើកទៀតបានឡើយ ពិសេសនៅតំបន់ផ្សារ បើផ្សារណា មានបើក កត់កន្ទុយលេខ ឬឆ្នោតឡូតូខុសច្បាប់ ខណ្ឌនឹងចាត់វិធានការ ដោយដកប្រធាផ្សារនោះចេញតែម្ដង៕

Facebook Comments
Loading...