អតីតកីឡាករបាល់ទាត់អង់គ្លេស លោក ដេវីដ បេកឃេម ឈរតម្រង់ជួរ រង់ចាំអស់រយៈពេលជាង១៣ម៉ោង ដើម្បីធ្វើរឿងមួយនេះ

0
930

ដេល្លីម៉េល ៖ ពិតជាមិនធម្មតាមែន អតីតកីឡាករបាល់ទាត់អង់គ្លេស លោក ដេវីដ បេកឃេម  បានឈរលាក់ខ្លួនក្នុងចំណោមហ្វូងមហាជន អស់រយៈពេលជាង១៣ម៉ោង ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍ កាលពីសុក្រទី១៦កញ្ញា ឆ្នាំ២០២២ បើទើះបីជា លោកត្រូវបានផ្តល់ឱកាសឱ្យរំលងជួរដោយសមាជិកសភាក៏ដោយ។

ក្នុងស្លៀកពាក់ឈុតធំដែលលាក់ស្នាមសាក់ដ៏ល្បីល្បាញ គឺរូបមួកនិងម៉ាស់ការពារកូវីដ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសអាយុ ៤៧ ឆ្នាំរូបនេះបានចូលរួមកាន់ទុក្ខនៅក្នុង “ជួរអេលីហ្សាបេត” នៅម៉ោង ២ ទៀបភ្លឺ ដោយមហាជនមិនបានកត់សម្គាល់ជាច្រើនម៉ោង នៅពេលដែលគាត់បានធ្វើដំណើរពីសួនសៅវ៉ាក (Southwark Park) ទៅកាន់សាលវេសមីស្ទើ (Westminster Hall) ។

រួមជាមួយនឹងអ្នកដែលនៅជុំវិញគាត់ ដែលបានជួយរក្សាការសម្ងាត់របស់គាត់ពីដំបូងៗ បេកឃេមបាននិយាយថាគាត់អាចបំពេញក្រពះឱ្យឆ្អែតពីរបបអាហារខុសពីកីឡាករបាល់ទាត់ គឺនំដំឡូងបារាំងកំប៉ុងម៉ាក Pringles នំកញ្ចប់ Sherbet Lemons សាំងវិច, កាហ្វេ និង នំដូណាត់។គាត់បានប្រាប់ BBC News ថា “យើងទាំងអស់គ្នាចង់នៅទីនេះជាមួយគ្នា។ យើងទាំងអស់គ្នាចង់ទទួលបានបទពិសោធន៍ពីអ្វីមួយ នៅពេលដែលយើងអបអរជីវិតដ៏អស្ចារ្យរបស់ព្រះមហាក្សត្រិយានីរបស់យើង ហើយខ្ញុំគិតថារឿងបែបនោះគួរតែចែករំលែកជាមួយគ្នានៅថ្ងៃនេះ”។

អតីតខ្សែបម្រើក្រុម Manchester United និង Real Madrid លែងលាក់បាំងពីភ្នែកមហាជនបានបន្ទាប់ពីឈានដល់ពាក់កណ្តាលថ្ងៃត្រង់ ដោយសមាជិកសាធារណជនបានចូលបណ្តាញសង្គមដើម្បីចែករំលែកព័ត៌មានដែលគាត់នៅទីនោះ។   កាសែត Daily Mail អាចបង្ហាញថា បេកឃេមត្រូវបានអញ្ជើញឱ្យទៅមើលមឈូសរបស់ស្តេចដោយសមាជិកសភាម្នាក់ដែលត្រូវបានអនុញ្ញាតឱ្យយកភ្ញៀវដល់ទៅបួននាក់ដើម្បីរំលងជួរ។ ប៉ុន្តែគាត់បានបដិសេធការផ្តល់ជូននេះ ដោយនិយាយថា ជីតារបស់គាត់ ឈ្មោះ យ៉ូសេប វេស (Joseph West) ដែលជាអ្នករាជានិយមដ៏រឹងមាំ និងជាបុរស ដែលកីឡាករបាល់ទាត់បានហៅថា “វីរបុរសក្នុងជីវិតពិត” ច្បាស់ជាខកចិត្ត បើរំលងជួរបែបនេះ។

ប្រភពមួយបាននិយាយថា “ដេវីដអាចគេចពីការតម្រង់ជួរបាន ប៉ុន្តែគាត់ចង់ធ្វើដូចអ្នកដទៃទៀត។ គាត់បាននិយាយថាជីតារបស់គាត់នឹងមិន [រំលងជួរទេ] ដូច្នេះគាត់ក៏មិនរំលងជួរដែរ។ គាត់គិតពេញមួយសប្តាហ៍ថាពេលណាដែលល្អបំផុតត្រូវចេញទៅគោរពដួងវិញ្ញាណក្ខន្ធ ហើយចុងក្រោយគាត់បានទៅព្រឹកនេះ”។     “ដេវីដត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសារនៅអ៊ីសអេន (East End) ដែលជាអ្នករាជានិយមពិតៗ ជាប្រភេទគ្រួសារដែលនឹងឈរគោរពភ្លាម នៅពេលឮភ្លេងជាតិ។ គាត់ចង់ទៅជួបព្រះមហាក្សត្រិយានីដូចសមាជិកសាធារណៈដទៃទៀតដែរ”៕

Facebook Comments
Loading...