បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ ចុះបិទទីតាំងសង្វៀនជល់មាន់ ក្នុងភូមិត្រពាំងវែង នៃសង្កាត់គោករកា ហើយ

0
429

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ និងការផ្សព្វផ្សា​យដោយសារព័ត៌មាន ក្នុងស្រុកមួយចំនួន លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ, បញ្ជាឲ្យលោកលោក ជា វិរៈ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ក្នុងនោះមានការិយាល័យជុំនាញ អធិការដ្ឋាននគរ​បាលខណ្ឌ អាជ្ញាធរសង្កាត់ និងប៉ុស្ដិ៍រដ្ឋបាល ដើម្បីចុះត្រួតពិនិត្យ និងឈានដល់ការណែនាំឱ្យបិទទីតាំងកាស៉ីណូសង្វៀនជល់មាន់ និងចាក់អាប៉ោងមួយកន្លែងភ្លាមៗ។

វិធានការក្ដៅចុះត្រួតពិនិត្យ និងឈានដល់ការណែនាំឱ្យបិទទីតាំងកាស៉ីណូសង្វៀនជល់មាន់ និងចាក់អាប៉ោង របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌព្រែព្នៅ ត្រូវបានអនុវត្តឡើង ស្ថិតនៅត្រង់ចំណុចឃ្លាំងដីឡូត៌មួយកន្លែង តាមបណ្ដោយផ្លូវលំ ក្នុងភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

បើតាមលោក ជា វិរៈ នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងឈានដល់ការណែនាំឱ្យបិទទីតាំងកាស៉ីណូសង្វៀនជល់មាន់ និងចាក់អាប៉ោងមួយកន្លែង នេះគឺអាជ្ញាធរ តម្រូវឱ្យតំណាងម្ចាស់ទីតាំងផ្ដិតមេដៃលើកំណត់ហេតុទទួលខុសត្រូវចំពោះមុខច្បាប់ ដើម្បីបញ្ឈប់រាល់សកម្មភាពបើកល្បែងស៊ីសងទាំងឡាយ ក្នុងការចូលរួមអនុវត្តឱ្យមានប្រសិទ្ធិភាពនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើទោះបីរកឃើញជាក់ស្ដែងនៅក្នុងរង្វង់ប្រតិបត្តិការនេះ ថាមិនមានការបើក ឫប្រប្រត្តនូវល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណាក៏ដោយ៕

Facebook Comments
Loading...