ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីខ្មែរអ៊ីស្លាមម្នាក់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៨ ខែ ពីបទ.រំលោភលើទំនុក ចិត្ត ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង។ ស្ត្រីជាប់ចោទមាន ឈ្មោះ ឯល សារ៉ស់ អាយុ៥៤ ឆ្នាំ ជាជនជាតិខ្មែរ.ឥស្លាម មានទីលំនៅផ្ទះលេខC០០៣ ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សមត្តកិច្ចឲ្យដឹងថា ការចាប់ខ្លួនជនជាប់ចោទ គឺជាការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកស្រី សម័យ លីនដា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។សាលក្រមបានសម្រេចឲ្យចាប់ខ្លួន និងឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារ ដើម្បីអនុវត្តទោស១៨ ខែ ពីបទ. « រំលោភលើទំនុកចិត្ត ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង » ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៩ បទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ មាត្រា៣៩២ មាត្រា៦២៦ មាត្រា៦២៧ និងមាត្រា៦៩៨ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួន រួចបានប្រគល់ឲ្យមកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បន្តនីតិវិធី៕