សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត​រុះរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ

0
472

សៀមរាប ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងអស់ ដែលយល់ព្រមចាកចេញពីកន្លែងមិនស្របច្បាប់ នៅតំបន់រមណីយដ្ឋានអង្គរ មកនៅទីកន្លែងស្របច្បាប់នាពេលនេះ នឹងត្រូវទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណស្ត្រីមានផ្ទៃពោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដាក់បញ្ចូលប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរុះរើលំនៅ​ឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ ឲ្យទទួលបានប័ណ្ណក្រីក្រ និងប័ណ្ណទទួលបានថវិកាក្នុងសម័យ​កូវីដផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ឥឡូវស្ដាប់តាមបទបញ្ជានេះ ឲ្យមន្ត្រីឲ្យពួកយើងចុះមកធ្វើការភ្លាម ជាពិសេសខេត្ត ខេត្តមានមន្ទីរសង្គមកិច្ចនៅទីនេះ…..មន្ទីរសង្គមកិច្ចធ្វើកិច្ចការងារនេះ»។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការឧបត្ថម្ភទាំងឡាយទាំងពួងរួមទាំងផ្តល់ទីតាំងរស់នៅថ្មីនៅតំបន់រុនតាឯក គឺសម្រាប់តែប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់នៅក្នុងតំបន់អង្គរតែប៉ុណ្ណោះ។ ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋដែលមកប្រមូលផ្តុំគ្នានៅចំការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គឺមិនផ្តល់ឲ្យនោះទេ៕

Facebook Comments
Loading...