ស្គាល់មុខជើងខ្លាំងខាង ផ្ញើរឆាតសុំរាប់អានហើយថាផ្ញើរលុយរាប់លានដុល្លា មកទុកនៅស្រុកខ្មែរ និងក្លែងជាមន្ត្រីគយ ពេលនេះអស់លក្ខណ័ហើយ

0
647

ភ្នំពេញ បុរសស្ត្រីពីនាក់ ម្នាក់ក្លែង ខ្លួន ថាជាអ្នកមានទ្រព្យសធន់ ពេលនេះ កំពុង ជាប់នៅប្រទេសអ៊ុយក្រែន បានឆាតទៅជនរងគ្រោះម្នាក់ ថាខ្លួនគេត្រូវការ ផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ដោយលង់និងជឿតាមការអួសទាញបុរសម្នាក់បានលង់ខ្លួនបាញ់ កលអស់លុយ រាប់ពាន់ដុល្លា ពេលនេះជនដៃដល់ត្រូវបានឃាត់ខ្លួនហើយ ម្នាក់ជាខ្មែរ ម្នាក់ទៀតជាជនជាតិកូដូវ័រ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទីអំឡុង ខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ PARIMAL បានប្រាប់ថាខ្លួនជាប់នៅប្រទេសអ៊ុយក្រែន ហើយខ្លួនត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឲ្យ ហើយឈ្មោះ PARIMAL ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បន្ទាប់មកក៏មានស្រ្តីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន USD ១៧,៥០០$ តាមរយៈវីងលេខ 078 654 172 ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។ ដោយចាញ់ល្បិចកលរបស់ក្រុមឆបោកខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប៩,១២០$។ ប៉ុន្តែក្រោយពីផ្ញើប្រាក់រួចជនរងគ្រោះទាក់ទងលែងបាន ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថាចាញ់បោកគេហើយ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ PARIMAL បានទាក់ទងមកឲ្យជនរងគ្រោះផ្ញើប្រាក់បន្ថែម៥០០០$ ទៀតនឹងទទួលបានកញ្ចប់ប្រាក់នោះ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះបានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យបាន ខណៈពេលកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែងស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានឈ្មោះដូចខាងក្រោម៖ ទី១៖ ឈ្មោះ N’ CHO MARCEL ភេទប្រុស ជនជាតិ កូដូវ័រ និងទី២៖ឈ្មោះ ដូង ធារី ភេទស្រី ជនជាតិ ខ្មែរ។ សម្ភារៈដកហូតរួមមាន ប្រាក់ដុល្លារចំនួន ៥៨០០$ (ប្រាក់ជនរងគ្រោះ), ទូរស័ព្ទចំនួន ០៤គ្រឿង (អិនចុចពិល ០២, ស្មាតហ្វូន ០២), លោហៈធាតុពណ៌លឿង (ខ្សែដៃ១, ខ្សែក១ ), ស៊ីមកាតមួយចំនួន, លិខិតឆ្លងដែន ០១ក្បាល និងសៀវភៅលេខទូរសព្ទ័របស់ជនរងគ្រោះ ០១ក្បាល។

ជនសង្ស័យបានឆ្លើយសារភាពថា ឈ្មោះ ASIA ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះថាខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឲ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទ័របស់ជនរងគ្រោះឲ្យទៅឈ្មោះ N’ CHO MARCEL ហើយឲ្យស្រ្តីម្នាក់ដើរតួជាគយ បង្គាប់ឲ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធដើម្បីយកទំនិញនោះចេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...