បន្ទាប់ពីក្រុមការងារ រៀបចំពិធីចាប់ឆ្នោតប្រគល់ដីឡូត៍រួចហើយ អាជ្ញាធរខណ្ឌឫស្សីកែវទុករយះពេល១៥ថ្ងៃអោយពលរដ្ឋរុះរើលំនៅដ្ឋានអោយអស់នៅលើផ្លូវរថភ្លើងដើម្បីស្ថាបនាជាផ្លូវបេតុង

0
385

ភ្នំពេញ ៖ បន្ទាប់ពីក្រុមការងារ រដ្ឋបាលខណ្ឌឫស្សីកែវ តំណាងឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីចាប់ឆ្នោតប្រគល់ដីឡូត៍ និងបានចុះវាស់វែងកំណត់ទីតាំង និងព្រំដីឡូត៍នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ និងភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅតាមសន្លឹកឆ្នោតជូនបងប្អូន ប្រជាពលរដ្ឋកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ រួចហើយ អាជ្ញាធរខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីដំណឹងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងស្នាក់នៅតាមបណ្តោយផ្លូវរថភ្លើងរងប៉ះពាល់ពីការស្ថាបនាផ្លូវបេតុងថ្មី ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយរុះរើឲ្យអស់ដោយទុកទុករយះពេល១៥ថ្ងៃ។

សេចក្តីជូនដំណឹងដដែល បញ្ជាក់ថា ដោយលំហូរចរាចរណ៍តាមបណ្តោយជាតិលេខ៥ មានការមមាញឹក និងកកស្ទះខ្លាំង ជាពិសេសប្លុកស្ពានបេឡេ ដែលកំពុងស្ថាបនាស្ពានអាកាស និងស្ពានបេតុងឆ្លងទនេ្លសាប ក្រុមការងា រមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រឈូសឆាយស្តាយផ្លូវបេតុងថ្មី លើអតីតផ្លូវរថភ្លើងនេះ ចាប់ពីដើមខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ដើម្បីបន្ធូរចរាចរណ៍នៅលើផ្លូវជាតិលេខ៥ ឱ្យបានទាន់ពេលវេលា។

ដូចនោះ ដើម្បីចៀសវៀងប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងផលប្រយោជន៍ផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ហើយ ទន្ទឹមនិងនេះ ដើម្បីអាចឲ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ដាក់គ្រឿងចក្រចូលឈូសឆាយ និងពន្លឿនការស្ថាបនាផ្លូវបេតុងថ្មីជូនប្រជាពលរដ្ឋទូទៅប្រើប្រាស់ជាសាធារណ ទៅតាមតម្រូវការជាក់ស្តែង រដ្ឋបាលខណ្ឌឫស្សីកែវ សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលទទួលបានដីឡូត៍រួចហើយ សូមរូសរាន់ធ្វើការរុះរើសំណង់លំនៅដ្ឋានទីតាំងចាស់តាមបណ្តោយផ្លូវរថភ្លើងចេញ ហើយទៅតាំងទីលំនៅលើដីឡូត៍រៀងៗខ្លួនដែលមានស្រាប់ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីបងប្អូន ប្រជាពលរដ្ឋទាំងអស់ ពុំអនុវត្តតាមណែនាំខាងលើ ហើយបង្កឲ្យមានការរាំងស្ទះដល់ការស្ថាបនាផ្លូវជូនប្រជា ពលរដ្ឋទូទៅប្រើប្រាស់ជាសាធារណៈ រដ្ឋបាលខណ្ឌឫស្សីកែវ នឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើដោយពុំទទួលខុសត្រូវលើការខូចខាត ឬ បាត់បង់ផលប្រយោជន៍អ្វីឡើយ៕

Facebook Comments
Loading...