អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្លាយមេដឹកនាំដំបូងគេ ដែលត្រូវជាប់គុកដោយសារការប្រព្រឹត្តអំពើពុករលួយកាលពីនៅកាន់អំណាច

0
592

បរទេស លោកលោក ណាជីប រ៉ាហ្សាក់ វ័យ៦៩ឆ្នាំ នឹងក្លាយជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដំបូងគេ ដែលត្រូវជាប់ គុកដោយសារការប្រព្រឹត្តអំពើពុករលួយ ក្រោយពីតុលាការកំពូលម៉ាឡេស៊ីកាលពី ថ្ងៃទី២៣សីហា ម្សិលមិញ បានរក្សាទុកការដាក់ទោសប្រឆាំងអតីតនាយករដ្ឋមន្ត្រី រូបនោះ ឲ្យជាប់គុក១២ឆ្នាំក្នុងករណីពុករលួយមួយពាក់ព័ន្ធនឹងការលួចលុយរាប់រយលានដុល្លារពីមូលនិធិរដ្ឋ1MDBក្នុងអំឡុងពេលលោកកាន់អំណាច។

ការចាញ់បណ្តឹង ចុងក្រោយនេះមានន័យថា លោកនឹងត្រូវចាប់ផ្តើមបំពេញទោសជាប់គុកភ្លាម ដោយនាំអោយលោកក្លាយជាអតីតនាយករដ្ឋមន្ត្រីជាប់គុកដំបូងគេ ក្នុងនាមជាអតីត នាយករដ្ឋមន្ត្រី ។ អង្គចៅក្រម៥រូបរបស់តុលាការសហព័ន្ធបាននិយាយថាខ្លួនបានរកឃើញជាឯកច្ឆន្ទថា ចៅក្រមតុលាការកំពូលត្រឹមត្រូវក្នុងការចេញសេចក្តីសំរេចចិត្តរបស់លោក និងថាបណ្តឹងឧទ្ធរណ៍របស់ណាជីប«គ្មានគុណធម៌សោះ»។តុលាការបានបញ្ជាក់អះអាងឡើងវិញការចោទប្រកាន់និងដាក់ទោសលោកណាជីប។

ប្រភពដដែលបន្តថា 1MDBជាមូលធិនិអភិវឌ្ឍន៍ដែលលោកណាជីបបានបង្កើតឡើងក្រោយលោកឡើងកាន់តំណែងបានបន្តិចនៅឆ្នាំ២០០៩។ពួកអ្នកស៊ើបអង្កេតចោទប្រកាន់ថា យ៉ាងហោចណាស់ប្រាក់៤,៥ពាន់លានដុល្លារត្រូវបានលួចចេញពីមូនិធិនេះ និងលាងសម្អាតតាមរយៈបញ្ចូលទៅក្នុងគណនីរបស់សហសេវិកនិងគូកនរបស់ណាជីប។   លោក ណាជីបត្រូវបានរកឃើញទោសកំហុសពីបទរំលោភអំណាច ការរំលោភសេចក្តីទុកចិត្តនិងលាងសម្អាតលុយសរុបប្រមាណ៩,៤ពាន់លានពីស្ថាប័នSRC Internationalដែលជាផ្នែកមួយនៃ1MDB។ ខណៈដែលរូបលោកលោក ណាជីប រ៉ាហ្សាក់ នៅតែបន្តបដិសេធថា មិនបានប្រព្រឹត្តិកំហុសណាមួយដូចការចោទប្រកាន់នោះឡើយ។

នៅក្នុងសវនការកាលពី ថ្ងៃអង្គារទី២៣សីហា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់បានព្យាយាមសុំដកចេញចៅក្រមតុលាការកំពូលចេញពីសំំណុំរឿងបណ្តឹងឧទ្ធរណ៍ចុងក្រោយប្រឆាំងនឹងទោសដាក់គុកលោក១២ឆ្នាំ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងមូលនិធិរដ្ឋ1MDB។តែខាងរដ្ឋអាជ្ញានិយាយថា លោកណាជីធ្វើសំណើក្នុងចេតនាអាក្រក់ដោយព្យាយាមពន្យារពេលបញ្ចប់បណ្តឹងឧទ្ធរណ៍ចុងក្រោយនេះ។

សូមរំលឹកថា នៅក្នុងឆ្នំា២០២០ តុលាការប្រទេសម៉ាឡេស៊ីបានរកឃើញកំហុសរបស់លោកណាជីប រ៉ាហ្សាក់រហូតដល់ទៅ៧ករណីដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយទាំងអស់ ក្នុងនោះគេអាចសរុបទឹកប្រាក់មានរហូតដល់ទៅ៤២លានរីងហ្គីត(រូបិយបណ្ណម៉ាឡេស៊ី) ដែលស្មើនឹង(៩.៤លានដុល្លារអាម៉េរិក) ឬស្មើនឹង៨លានផោន (រូបិយបណ្ណអង់គ្លេស) ។ លុយទំាងអម្បាលម៉ាណនេះ ត្រូវបានគេផ្ទេរចេញពីអង្គភាពអតីតមូលនិធិអភិវឌ្ឍ(1MDB) ចូលទៅកាន់គណនីឯកជនរបស់លោកណាជីប រ៉ាហ្សាក់។   ដោយឡែកភរិយារបស់លោក ណាជីប រ៉ាហ្សាក់វិញឈ្មោះលោកស្រី រ៉ូស្មាហ៍ ម៉ែនស័រ ក៏ប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទលាងលុយ និងគេចពន្ធដែលពាក់ពន្ធ័ទៅនឹងគម្រោងជាច្រើនទៀតមានទំាងគម្រោងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យជាដើម៕

Facebook Comments
Loading...