ក្រុមជើងខ្លាំងខាងដើរកាប់ វាយកញ្ចក់រថយន្ត នៅផ្លូវជាតិលេខ៥ លួចយកទ្រព្យសម្បត្តិត្រូវបានឃាត់ខ្លួនហើយ

0
378

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញាដែលតែងតែ កាប់បំបែកកញ្ចក់រថយន្ត លួចយកទ្រព្យសម្បត្តិក្នុងរថយន្ត ដែលបានចតសម្រាកនៅពេលយប់ នៅតាមដងផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចសាលាឃុំអន្សាចំបក់ចម្ងាយប្រហែល៥០០ម៉ែត្រ ក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៤និង១០នាទីទៀបភ្លឺ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់, កម្លាំងប៉ុស្តិ៍ក្បាលត្រាច,កម្លាំងប៉ុស្តិ៍អន្លង់ត្នោត និងកម្លាំងកងរាជអាវុធហត្ថស្រុកក្រគរ ដឹកនាំដោយលោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ឃាត់ខ្លួនបានហើយ ។នេះ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៨ ខែសីហា ឆ្នាំ២០២២។

លោកវរសេនីយ៍ទោ មោក ភារម្យ បានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ ក្នុងចំណោមបក្សពួក០៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួន ៖ ១- ឈ្មោះ សោម គឹមហួរ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ  ខេត្តពោធិ៍សាត់ ។ ២-ឈ្មោះ នី រតនា (ចូច) ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាជនដៃដល់)។ ៣-ឈ្មោះ ហ៊ីង កុយទិទិ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ជាជនដៃដល់) ។ ៤- ឈ្មោះ សូត្រ ទីណា (ដូច) ភេទប្រុស អាយុ ១៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីរៀបចំនីតិវិបន្ត៕

Facebook Comments
Loading...