ហួសចិត្ត គ្រូឱសថបុរាណខាងផ្សំថ្នាំខ្មែរ វ័យ៨៦ឆ្នាំ ប្រើល្បិចលួងលោម ចាប់រំលោភម្តាយនិង កូនស្រីបានសម្រេចជាច្រើនដង ទើបបែកធ្លាយរឿង 

0
655

ឧត្តរមានជ័យ ៖ គ្រូឱសថបុរាណខាងផ្សំថ្នាំខ្មែរ វ័យ៨៦ឆ្នាំ ទៅហើយបានប្រើល្បិច ចាប់រំលោភម្តាយ និង លួងលោម ចាប់រំលោភ ក្មេងស្រីរងគ្រោះ បានសម្រេចរហូតទៅដល់៦ដង ទើបបែកធ្លាយ ក្រោយពីម្តាយមីងឃើញរាងកាយក្មេងស្រីស្លេកស្លាំង ក៏សួរនាំ  កាលពីថ្ងៃទី១២ ខែសីហា ឆ្នំា២០២២ ក្នុងខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ ចំណែកតាដែលជាជនសង្ស័យឈ្មោះចាប ឆយ អាយុ៨៦ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិជាមួយក្មេងស្រីរងគ្រោះ ហើយបន្ទាប់ពីបែកធ្លាយរឿងនេះ គាត់បានរត់គេចខ្លួនបាត់ស្រមោល។

បើតាមម្តាយមីង បានប្រាប់សមត្ថកិច្ចឲ្យដឹងថា  នៅមុនពេលបែកធ្លាយរឿងនេះ គាត់បានឃើញក្មួយស្រីមានសភាពស្លេកស្លាំងខុសពីសព្វដង ក៏សាកសួរក្មួយស្រី តើកើតមានជំងឺអីនៅក្នុងខ្លួន?ហើយក្មួយស្រីបានឆ្លើយប្រាប់មីងថា «ប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវតាឈ្មោះ ចាប ឆយ ធ្វើបាបគំរាមកំហែង ឈានដល់រំលោភសេពសន្ថវៈរហូតដល់ទៅ៦ដងបានសម្រេច នៅដីព្រៃខាងក្រោយផ្ទះរបស់ខ្លួន។ ក្មួយស្រីបានរៀបរាប់ រួចបងប្អូនសាច់ញាតិបានភ្ញាក់ផ្អើលឆោឡោនាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់តែម្តង។ តាមបុរសម្នាក់ឈ្មោះឃុន យឿន ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះបានរៀបរាប់ថា បច្ចុប្បន្ន រូបគាត់ស្នាក់នៅជួលដីគេសង់ជាខ្ទមរស់នៅជាមនុស្សទុរគតជន។

ប្រភពដដែលបន្តថា កន្លងមកប្រពន្ធរបស់គាត់ ក៏ត្រូវតាម្នាក់នេះលួងលោមបញ្ច្រកស្រា ឱ្យស្រវឹងហើយចាប់រំលោភបានសម្រេចផងដែរ បច្ចុប្បន្នប្រពន្ធរបស់ខ្ញុំគាត់បានចែកឋានជាយូរឆ្នាំហើយ។ បុរសដដែលបន្តថា សព្វថ្ងៃនេះ គាត់រស់នៅពោះម៉ាយជាទូរគតជន មើលថែកូនស្រីពៅរងគ្រោះ ដែលជាកូនទី៥ ត្រូវបានតាកំហូចនេះមក រំលោភបំពាន ទៀត។ ដូច្នេះ គាត់លើកដៃម្រាមដប់សំណូមពរទៅសមត្ថកិច្ច និងអង្គការគ្រប់ស្ថាប័ន ស្ថាប័នពាក់ព័ន្ធ មេត្តាស្វែងរកចាប់ខ្លួនជនកំហូចនេះ ដើម្បីរកយុត្តិធម៌ជូនដល់ក្រុមគ្រួសាររបស់គាត់និងយកមកផ្តន់ទាទោសទៅតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋនៅតំបន់នោះ បាននិយាយថាៈ ជនសង្ស័យឈ្មោះ ចាប ឆយ ជាគ្រូឱសថបុរាណខាងផ្សំថ្នាំខ្មែរ។ដែលគេល្បីតគ្នាថាៈ គាត់ខ្លាំងខាងរួមភេទ និងចូលចិត្តរួមភេទណាស់ពោលគឺល្មោភកាមតែម្ដង ដល់លើកនេះ ឈានដល់រំលោភក្មេងស្រីយ៉ាងសាហាវព្រៃផ្សៃទៀត។

ទាក់ទិនហេតុការណ៍នេះ នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ អ្នកយកព័ត៌មានបានទូរស័ព្ទជួបលោកមេប៉ុស្គិរដ្ឋបាលសង្កាត់អូរស្មាច់ឱ្យដឹងថា ជនសង្ស័យបន្ទាប់បែកធ្លាយរឿងករណីរំលោភសេពសន្ទវៈបានកំពុងតែរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក ក្មេងស្រីដែលរងគ្រោះនៅក្នុងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចនាំទៅសង្គ្រោះពិនិត្យឯមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕

Facebook Comments
Loading...