ហួសចិត្ត កូនៗខំឲ្យលុយម្តាយ យកទៅបង់ធនាគារ បែជាម្តាយយកទៅធ្វើរឿងនេះអស់  ចុងក្រោយខ្លាចប្តីនិងកូនៗខឹង ប្រឌិតរឿងថាត្រូវចោរឆក់កាបូប

0
434

ខេត្តបាត់ដំបង ៖ ពិតជាហួសចិត្តខ្លាំងណាស់ កូននិងប្តីខិតខំរកប្រាប់ឲ្យម្តាយ យកទៅបង់ធនាគារ ប្រចាំខែបែជាស្ត្រីជាម្តាយ យកលុយនោះទៅឲ្យប្អូនថ្លៃខ្លី មិនទាន់សង   អត់លុយបង់ធនាគារ ខ្លាចប្តី និងកូនៗខឹង ប្រឌិតរឿងត្រូវចោរឆក់កាបូប យកលុយអស់៦០០ដុល្លា ត្រូវសមត្ថកិច្ចឃាត់ខ្លួន យកទៅធ្វើការអប់រំ។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងតាមរយះបណ្តាញសង្គមកាលពីថ្ងៃទី៥កន្លងទៅ។

ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ស្ត្រីម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួន ក្រោយពីរកឃើញថា ស្ត្រីរូបនេះ បានផ្ដល់សក្ខីកម្មក្លែងពោលគឺ ប្រឌិតព័ត៌មានចោរឆក់កាបូប នៅវេលាម៉ោង១០ និង៤០នាទី ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅលើដងផ្លូវជាតិលេខ៥៧បេ ស្ថិតក្នុងក្រុមទី១២ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក អធិការ បានឲ្យដឹងថា ស្ត្រី សង្ស័យមានឈ្មោះ ចៅ លី ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពរាយការណ៍ជូនមកសមត្ថកិច្ចថា មានករណីចោរឆក់កាបូបរបស់គាត់ ពេលកំពុងជិះម៉ូតូ យកប្រាក់អស់ចំនួន ៦០០ ដុល្លារ។ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត ដោយបានធ្វើការសាកសួរសាក្សីដោយផ្ទាល់មាត់ ជុំវិញទីកន្លែងកើតហេតុ និងផ្អែកលើភស្តុតាង ដែលចាប់យកបាន ព្រមទាំង ចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា គាត់ពិតជាបានប្រឌិតព័ត៌មាន ថាមានចោរឆក់កាបូបរបស់គាត់ពិតប្រាកដមែន មូលហេតុគាត់គ្មានប្រាក់ សម្រាប់បង់ឲ្យធនាគារប្រចាំខែ ហើយប្រាក់ដែលខ្ចីពីកូនចំនួន ៦០០ ដុល្លារ ដែលត្រូវបង់ឲ្យធនាគារ នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ ត្រូវបានប្អូនថ្លៃនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ្ចីមិនទាន់សង ទើបគាត់ប្រឌិតរឿង ថាមានករណីចោរឆក់ការបូបនេះឡើង ព្រោះខ្លាចប្ដីខឹង ។ពេលនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអប់រំណែនាំ ចុះកិច្ចសន្យា និងឲ្យក្រុមគ្រួសារធានាខ្លួនវិលត្រឡប់ទៅមូលដ្ឋានវិញ៕

Facebook Comments
Loading...