មនុស្សបីនាក់បានស្លា.ប់ អំឡុងពេលចូលរួមប្រារព្ធខួបអាពាហ៍ពិពាហ៍ ក្នុងសួនក្បែរសេតវិមាន ប្រធានាធិបតីអាមេរិច ត្រូវរន្ទះបាញ់

0
675

ដេល្លីម៉េល ៖ មនុស្សបីនាក់ រួមទាំងគូស្នេហ៍វ័យចំណាស់មួយគូ ដែលទើបប្រារព្ធខួបអាពាហ៍ពិពាហ៍លើកទី ៥៦ របស់ពួកគេ ត្រូវបាន រន្ទះបានបាញ់លើទីលានឡាហ្វាយ៉េត (Lafayette) ដែលជាសួនតូចមួយនៅមួយផ្លូវពីសេតវិមាន ភ្លាមៗមុនម៉ោង ៧៖០០ យប់កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យបុរសពីរនាក់និងស្ត្រីពីរនាក់ ស្លា.ប់កាលពីថ្ងៃសុក្រទី៥សីហា បន្ទាប់ពីត្រូវរន្ទះបាញ់នៅក្នុងសួនក្បែរសេតវិមាន។

ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ប៉ុន្តែនៅព្រឹកថ្ងៃសុក្រ ប៉ូលិសក្រុងបានបញ្ជាក់ថា ពួកគេពីរនាក់គឺ ឈ្មោះ ដូនណា មូលល័រ (Donna Mueller) អាយុ ៧៥ ឆ្នាំ និង ជេមស៍ មូលល័រ (James Mueller) អាយុ ៧៦ ឆ្នាំមកពីទីក្រុងជេនស៍វីល (Janesville) ក្នុងរដ្ឋវីស្កុនសិន (Wisconsin) ត្រូវបានប្រកាសស្លា.ប់។

ក្មួយស្រីរបស់ពួកគេឈ្មោះ មីសែល ម៉ាកណេត (Michelle McNett) បានប្រាប់កាសែត ថា គូស្នេហ៍មួយគូនេះគឺជាសង្សារនឹងគ្នានៅវិទ្យាល័យហើយកំពុងនៅក្នុងរដ្ឋធានីដើម្បីប្រារព្ធខួបអាពាហ៍ពិពាហ៍របស់ពួកគាត់។

ប៉ូលិសបាននិយាយថា ក្រោយមកជនរងគ្រោះទីបី ជាបុរសអាយុ២៩ឆ្នាំ ក៏បានស្លា.ប់ដោយសាររបួសដែរ។មនុស្សពេញវ័យម្នាក់ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អ្នកនាំពាក្យសេតវិមានបាននិយាយថា រដ្ឋបាលបៃដិន “សោកស្តាយចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្មនេះ”៕

Facebook Comments
Loading...