បុរសម្នាក់ចោទប្រកាន់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ថាបានវះកាត់ឆ្អឹងដងកាំបិតប្រពន្ធខ្លួន បណ្ដាលឱ្យស្លាប់ តែពេទ្យថាបែបនេះវិញ

0
420

តាកែវ ៖ យោងតាម Facebook មួយឈ្មោះថា Vessna Singie បានសរសេរបង្ហោះចោទប្រកាន់ថា ៖ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ថា បានវះកាត់តឆ្អឹងដងកាំបិត អ្នកជំងឺសោះ តែបែរជាធ្វើឲ្យប្រពន្ធរបស់គាត់ស្លាប់ តែពេទ្យបកស្រាយបែបនេះវិញ ថាធ្វើការពន្យល់ជុំវិញស្ថានភាពអាការៈជំងឺ គឺមានបញ្ហាហើមសួត និង តំរងនោមលែងដំណើរការ។

តាមរយះ សាររបស់ម្ចាស់ហ្វេកបុក ឈ្មោះថា Vessna Singie បានសសេរនិងចោទប្រកាន់ ក្រុមមន្ទីរពេទ្យ មានខ្លឹមសារទាំងថស្រុងថា «មន្ទីរពេទ្យបង្អែកខេត្តតាកែវនេះហើយ ដែលវះកាត់ប្រពន្ធខ្ញុំនៅរស់អោយបាត់បង់ជីវិតបាត់ ហើយប្រពន្ធដើរបានធម្មតានិយាយហូបបាយបានធម្មតាទេដល់ពេលយកទៅវះកាត់ហើយក៏បាត់បង់ជីវិតទៅហើយដាក់ខ្យល់អ៊ុកស៊ីហ្សែនបញ្ចូលហើយក៏យកទៅពេទ្យលោកសង្ឃហើយពេទ្យលោកសង្ឃថាប្រពន្ធបងបានផុតដង្ហើមមួយម៉ោងហើយតែគេដាក់ខ្យល់អ៊ុកស៊ីហ្សែនយកបញ្ចូលអោយមានដង្ហើមដើម្បីយកចេញពីពេទ្យ នោះចឹងមានន័យថាប្រពន្ធខ្ញុំបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកែវនឹងតែម្តង ពេទ្យនេះវះកាត់មនុស្សស្លាប់មនុស្សពីរនាក់ហើយក្នុងមួយខែនេះ»។ បុរសជាប្តីសសេរសារបន្ថែមថា «នឹកប្រពន្ធខ្លាំងណាស់មិនគួរណាប្រពន្ធអាយុខ្លីចឹងសោះប្តីខ្លោចចិត្តនឹងអាណិតប្រពន្ធខ្លាំងណាស់ប្តីធ្វើចិត្តទទួលយកមិនបានទេប្តីផ្សងជួបប្រពន្ធគ្រប់ៗជាតិមិនថាជាតិនេះរឺក៏ជាតិក្រោយទេប្តីផ្សងជួបអូនជាប្តីប្រពន្ធគ្រប់ជាតិជារាងរហូត ប្តីសន្យាមិនប្រែចិត្តឡើយពីរប្តីវាសនា ILovE YoUប្រពន្ធសម្លាញ់ចិត្តប្តីមានតែម្នាក់គត់គឺជាអូនកែវ ម្ចាស់បេះដូងប្តីដែលប្តីស្រលាញ់បំភ្លេចមិនបានឡើយប្តីស្តាយណាស់បងខ្លោចចិត្តខ្លាំងណាស់ប្តីទទួលយកមិនបានទេឲ្យប្តីសំទោសប្រពន្ធផងដែលមិនបាននៅក្បែរប្រពន្ធមើលថែប្រពន្ធទើបធ្វើឲប្រពន្ធបាត់បង់ជីវិតបែបនេះទេឲ្យប្តីសំទោសប្រពន្ធអស់ពីរចិត្តពីរចិត្តអស់ពីបេះដូងប្តីផ្សងជួបប្រពន្ធគ្រប់ៗជាតិពីរប្តីវាសនា ILoYE YoUអូនកែវម្ចាស់ចិត្តប្តីមានតែមួយអូនជាបេះដូងបងគ្រប់ជាតិ»។

ក្រោយពីមានការចោទប្រកាន់ កាលពីថ្ងៃទី១ខែសីហា លោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ថ្លែងថា កាលពីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២២នេះ មានអ្នកជំងឺម្នាក់ឈ្មោះ ប៊ុន ស្រីកែវ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យឈឺស្មា និងលើកដៃស្ដាំឈឺនឹងកម្រើកមិនរួច។ បន្ទាប់ពីបានពិនិត្យ និងធ្វើការថតកាំរស្មីអ៊ិច ក៏រកឃើញមានស្នាមបាក់ដងកាំបិតខាងស្ដាំ ពេលនោះគ្រូពេទ្យនៅផ្នែកពិគ្រោះជំងឺខាងក្រៅ បានព្យាបាលបឋមដោយបិតបង់ស្អិតនៅត្រង់កន្លែងបាក់ នឹងព្យួរដៃអបនឹងដងខ្លួនដើម្បីកាត់បន្ថយការឈឺចាប់ និងទប់លំនឹងឆ្អឹផង ដោយបានដាក់សម្រាកព្យាបាលនៅផ្នែកវះកាត់ ដើម្បីរងចាំធ្វើការវះកាត់ផ្ជាប់ដំនរឆ្អឹងបាក់ដោយបាញ់ដែក (Broche)។លោកប្រធាន  បន្ថែមថាកាលពីរសៀលថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២២នេះ អ្នកជំងឺត្រូវបានបញ្ជូនទៅធ្វើការវះកាត់ភ្ជាប់ដំណរឆ្អឹងបាក់ដោយបាញ់ដែក (Broche) និងប្រើប្រាស់ថ្នាំសណ្ដំទូទៅមិនស៊កទុយោជំនួសដង្ហើម ប៉ុន្តែនៅពេលកំពុងវះកាត់អ្នកជំងឺក៏ឈប់ដកដង្ហើម ក្រុមគ្រូពេទ្យស្នាំសណ្ដំ ក៏សម្រេចដាក់ទុយោចូលផ្លូវដង្ហើម ដើម្បីជំនួយដង្ហើម តែដោយសារផ្លូវដង្ហើមកន្រ្ទាក់ ស៊កទុយោមិនបាន ធ្វើឱ្យពន្យាពេលនៃការបញ្ជូលអុកស៊ីហ្សែន ទៅចិញ្ជឹមសិរីរាង្គ ក្រោយមកក៏មានគាំងបេះដូង។ ពេលនោះក្រុមគ្រូពេទ្យក៏បន្តធ្វើចលនាបេះដូង និងផ្ដល់ថ្នាំជំនួសបេះដូង បន្ទាប់មកបេះដូង នឹងដកដង្ហើមក៏ចាប់ផ្ដើមដំណើរការឡើងវិញ។ លោក បន្តថា ក្រោយការវះកាត់រយះពេល ៤០នាទី អ្នកជំងឺក៏ដឹងខ្លួនឡើងវិញទាំងស្រុង និងបានសន្ទនាជាមួយឪពុករបស់គាត់ ប៉ុន្តែស្រាប់តែរយះពេល ២ម៉ោង ក្រោយមកអ្នកជំងឺក៏មានលេខចេញរោគសញ្ញានៃការហើមសួត នឹងតំរងនោមលែងដំណើរការ នៅពេលនោះក្រុមគ្រូពេទ្យ ក៏សម្រេចចិត្តដាក់ទុយោ ជំនួយដង្ហើម និងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដោយមានគ្រូពេទ្យថ្នាំសណ្ដំទៅជាមួយ ហើយគ្រូពេទ្យលោកសង្ឃក៏ទទួលអ្នកជំងឺព្យាបាលបន្តផងដែរ៕

Facebook Comments
Loading...