អធិការបតីអូទ្រីសថា ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើឧស្ម័នរុស្ស៊ី គឺ “មិនអាចទៅរួចទេ” ដោយសារតែបណ្តាប្រទេសអឺរ៉ុបភាគច្រើនពឹងផ្អែកខ្លាំងលើថាមពលរបស់រុស្ស៊ី

0
740

បរទេស ៖ បើតាមទីភ្នាក់ងារសារព័ត៌មានអូទ្រីស APA លោក Neham​mer បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ការពឹងផ្អែករបស់អាល្លឺម៉ង់ និងអូទ្រីសលើឧស្ម័នរុស្ស៊ី ធ្វើឱ្យការហាមឃាត់របស់សហភាពអឺរ៉ុប “មិនអាចទៅរួច” ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចអាល្លឺម៉ង់ក៏នឹងប៉ះពាល់ដល់ប្រទេសអូទ្រីស និងនាំទៅរកភាពអត់ការងារធ្វើយ៉ាងច្រើនផងដែរ។

ជាមួយគ្នានេះ លោក Nehammer បានរិះគន់ភាពយឺតយ៉ាវរបស់សហភាពអឺរ៉ុប ក្នុងការបង្កើតយន្តការទិញថាមពលរួមគ្នា។ លោកបន្តថា វេទិកាថាមពលរួមឥឡូវនេះមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដើម្បីបញ្ចៀសការប្រកួតប្រជែងរវាងប្រទេសសហភាពអឺរ៉ុប។ លោកបានបញ្ជាក់ដូច្នេះថា យើងកំពុងមើលឃើញការប្រកាសជាច្រើនដោយគណៈកម្មការអឺរ៉ុប ប៉ុន្តែការអនុវត្តតិចតួចណាស់។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានយល់ព្រមលើការកាត់បន្ថយដោយស្ម័គ្រចិត្ត១៥ភាគរយ នៃតម្រូវការឧស្ម័នធម្មជាតិពីជាមធ្យមនៃឆ្នាំ២០១៧-២០២១ ដើម្បីរៀបចំផែនការសម្រាប់ការរំខានដល់ការផ្គត់ផ្គង់ដែលអាចកើតមានក្នុងរដូវរងារនេះ៕

Facebook Comments
Loading...