បន្ទាប់ពីមេដឹកនាំ​អាមេរិក និង​ចិន ​បាន​ព្រមានដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ជុំវិញ​បញ្ហាកោះ​តៃវ៉ាន់ ​នាវាផ្ទុកយន្តហោះអាមេរិក បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញហើយ

0
653

បរទេស ៖ បន្ទាប់ពីមេដឹកនាំ​អាមេរិក និង​ចិន ​បាន​ព្រមានដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ជុំវិញ​បញ្ហាកោះ​តៃវ៉ាន់ ​ក្នុង​អំឡុង​ពេល​ការហៅ​ទូរស័ព្ទ​ ​រយៈពេល​ជាង​ពីរ​ម៉ោង កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដា រួចមកនាវាផ្ទុកយន្តហោះអាមេរិក និងក្រុមវាយប្រហាររបស់ខ្លួន បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញហើយ បន្ទាប់ពីចូលចតនៅកំពង់ផែ ក្នុងប្រទេសសិង្ហបុរី។

លោកប្រធានាធិបតី Joe Biden បានប្រាប់សមភាគីចិនលោក Xi Jinping ថា សហរដ្ឋអាមេរិកសូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរឋានៈរបស់កោះតៃវ៉ាន់។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​លើ​កោះ​នេះ ​មិន​បាន​ផ្លាស់​ប្តូរ​ទេ។

ចំណែកទីក្រុងប៉េកាំងនិយាយថា លោក Xi បានប្រាប់ទៅលោក Biden ឲ្យគោរពតាមគោលការណ៍ចិនតែមួយ ដោយព្រមានថា “អ្នកណាដែលលេងជាមួយភ្លើងនឹងរលាក”។ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ លោក Biden និងលោក Xi ក៏បានពិភាក្សាគ្នាផងដែរ អំពីការរៀបចំកិច្ចប្រជុំទល់មុខគ្នាដែលអាចធ្វើទៅបាន។

សេតវិមាននិយាយថា ក្រៅពីបញ្ហាតៃវ៉ាន់ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាជាច្រើនផ្សេងទៀត រួមទាំងការប្រែប្រួលអាកាសធាតុ និងសន្តិសុខសុខភាពជាដើម។ គួរបញ្ជាក់ថា ភាព​តានតឹង​ជុំវិញ​បញ្ហា​កោះតៃវ៉ាន់ ​បាន​កើន​ឡើង​ខ្លាំង ​មុនដំណើរទស្សនកិច្ច​សម្រាប់​ប្រធាន​សភាអាមេរិក​លោកស្រី Nancy Pelosi ទៅ​កោះ​តៃវ៉ាន់។ ចំណែកក្រសួងការបរទេសអាមេរិកនិយាយថា លោកស្រី Pelosi មិនបានប្រកាសអំពីការធ្វើដំណើរណាមួយទេ ប៉ុន្តែចិនបានព្រមានអំពី “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើលោកស្រីសម្រេចចិត្តធ្វើទស្សនកិច្ចបែបនេះមែន។

កាលពីសប្តាហ៍មុន លោក Biden បានប្រាប់អ្នកយកព័ត៌មានថា យោធាគិតថា វាមិនមែនជាគំនិតល្អឡើយ ប៉ុន្តែសេតវិមានរបស់លោកបានហៅវោហាសាស្ត្ររបស់ចិន ប្រឆាំងនឹងការធ្វើដំណើរបែបនេះថាជារឿងមិនមានប្រយោជន៍ និងមិនចាំបាច់ទាល់តែសោះ។

បន្ទាប់ពីមេដឹកនាំ​អាមេរិក និង​ចិន ​បាន​ព្រមានដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​ជុំវិញ​បញ្ហាកោះ​តៃវ៉ាន់ នាវាផ្ទុកយន្តហោះអាមេរិក និងក្រុមវាយប្រហាររបស់ខ្លួន បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញហើយ បន្ទាប់ពីចូលចតនៅកំពង់ផែ ក្នុងប្រទេសសិង្ហបុរី។ នេះជាការដាក់ពង្រាយនៅក្នុងតំបន់ជម្លោះ ខណៈភាពតានតឹងជាមួយចិន កំពុងកើនឡើងខ្លាំងជុំវិញដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ដោយមេដឹកនាំសភាអាមេរិកលោកស្រី Nancy Pelosi។ មន្ត្រីក្នុងកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់អំពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅកាន់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើសំណួរអំពីភាពតានតឹងជុំវិញការធ្វើដំណើររបស់លោកស្រី Pelosi នោះទេ។

មេបញ្ជាការ Hayley Sims បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា “នាវា USS Ronald Reagan និងក្រុមវាយប្រហាររបស់ខ្លួន កំពុងដំណើរការ ដោយធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យទៅកាន់កំពង់ផែសិង្ហបុរី”។លោក Sims បន្ថែមថា នាវា Reagan កំពុងបន្តប្រតិបត្តិការធម្មតាតាមកាលវិភាគ ដែលជាផ្នែកមួយនៃការល្បាតជាប្រចាំ ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

នៅពេល​ស្នើសុំ​ការ​អត្ថាធិប្បាយ ក្រសួងការបរទេស​ចិន​បានសង្កត់ធ្ងន់​ថា សហរដ្ឋ​អាមេរិក​បានបង្ហាញ​សាច់ដុំជាថ្មី​ម្ដងទៀត ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ការ​ធ្វើនាវាចរណ៍។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដាថា “អ្នកគ្រប់គ្នាមើលឃើញហើយ វាច្បាស់ណាស់ពីរឿងនេះ ដែលថា អ្នកណាជាអ្នកគំរាមកំហែងធំបំផុតចំពោះសមុទ្រចិនខាងត្បូង និងសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី”៕

Facebook Comments
Loading...