គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតយ៉ាងច្រើនលើសលប់ សរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព និងនៅតែគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

0
399

ភ្នំពេញ ៖ ការបោះឆ្នោតឃុំ សង្កាត់ ​កន្លងមកនេះយើងឃើញថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតយ៉ាងច្រើនលើសលប់ ហើយការទទួលបានសម្លេងឆ្នោតដ៍ច្រើនបែបនេះ សរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព និងនៅតែគាំទ្រការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជានិច្ច ហើយការឆ្នាំសកលនាឆ្នាំ២០២៣ខាងមុខយើងទាំងអស់គ្នានិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតដ៍ច្រើនលើសលប់បន្តទៀត។

ការលើកឡើងរបស់លោកម៉ៅ បូរ៉ា ប្រធានស្តីទីគណបក្សខណ្ឌព្រែកព្នៅ បែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា (ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២) នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ដែលមានការចូលរួមពីរស់ សូផាន់ អនុប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និងមន្ត្រីជាច្រើនរូបទៀតផងដែរ។

លោកម៉ៅ បូរ៉ា បញ្ជាក់ថា ក្នុងសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា (ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២) នោះដែរក៍ក្នុងគោលបំណងពង្រឹងការងារគណបក្សថ្នាក់មូលដ្ឋាន ឲ្យបានរឹងមាំដើម្បីឆ្ពោះទៅការងារបោះឆ្នោតឆ្នាំ២០២៣ នាពេលខាងមុខឲ្យទទួលបានជោគជ័យដ៍ត្រចាស់ត្រចង់បន្ថែមទៀត។ ហើយចាប់ពីពេលនេះទៅសូមឲ្យប្រធានបក្សថ្នាក់មូលដ្ឋាន ត្រូវយកសេចក្តីសម្រេចទាំងនេះ ទៅផ្សបផ្សាយដល់សមាជិក សមាជិការបក្សថ្នាក់មូលដ្ឋានអនុវត្តឲ្យបានល្អប្រសើរ តែកុំយកសេចក្តីសម្រេចនេះ ទៅផ្តេកផ្តួលរមួលសំគ្រិចឲ្យសោះ។

លោកបន្តថា នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា (ថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២) ក៍បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សចាស់ទុំជាងគេខាងនយោបាយ។

ក្នុងឱកាសនោះផងដែរលោករស់ សុផាន់ បានមានប្រសាសន៍ថា សមាជិកសមាជិកា ក្រុមការងារទាំងអស់ត្រូវបន្ដខិតខំ ដោយយកចិត្តទុកដាក់ចុះជាប់ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដើម្បីបង្កើននូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ ពិសេសស្វែងរកព៌តមានដែលជាតម្រូវការ និងសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋដែលកំពុងប្រឈម ដើម្បីយកបញ្ហាទាំងនោះ មកពិភាក្សា ដោះស្រាយនិង ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន។ ទន្ទឹមនឹងនេះដែរទាំងថ្នាក់ខណ្ឌ និងសង្កាត់មិនត្រូវមើលរំលងភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចនោះទេ។

ជាចុងក្រោយលោក បានក្រើនរំលឹកដល់សមាជិកសមាជិកា ក្រុមការងារទាំងអស់ត្រូវបន្តសហការ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពិសេសត្រូវពង្រឹង ប្រធាន អនុប្រធានសាខាបក្ស ក្រុមបក្ស ឲ្យបានរឹងមាំបន្ថែមទៀត បើល្អហើយត្រូវបន្តធ្វើល្អបន្តទៀត ដើម្បី សកម្មភាពការងារ រួមទទួលបានជោគជ័យទាំងអស់គ្នា ទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ៕

 

Facebook Comments
Loading...