លោកឃួង ស្រេង ! អាណាចក្រ និងពុទ្ធចក្រ រីកចំរើនថ្កុំថ្កើងរុងរឿងទៅបាន គឺដោយសាស្ថាបនិកសន្តិភាព

0
446

ភ្នំពេញ ៖ លើកឡើងក្នុងពិធីនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខាផ្សេងៗទៅប្រគេនដល់ព្រះសង្ឃចំនួន១៥១វត្តទូទាំងរាជធានីភ្នំពេញសម្រាប់ពិធីបុណ្យចូលព្រះវស្សាដោយបានប្រាព្វឡើងនៅក្នុងបរិវេណវត្តចន្ទ័បុរីវង្ស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា យើងត្រូវនឹកគុណទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទើបយើងមានថ្ងៃនេះ និងអាចរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យថ្កុំថ្កើងរុងរឿងទៅបានមកដល់សព្វថ្ងៃ។

លោកបន្តថា ប្រជាពុទ្ធបរិសទ្ធ័ខ្មែរមិនដែលភ្លេចទេនូវការធ្វើបុណ្យធ្វើទានសន្សំកុសល និងឧទ្ទិសដល់វិញ្ញណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ និងតែងបានប្រកាន់ខ្ជាប់ការធ្វើបុណ្យទានប្រចាំឆ្នាំទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋមិនដែលអាក់ខានឡើយ លើកលែងតែក្នុងរបបប្រល័យពូជសាសន៍ឥតសាសនាដែលយកជំនឿសាសនារបស់ជាតិជាសត្រូវដូចប្រជាពលរដ្ឋទូទៅដែរ។

លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ពួកគេបានយកសាសនាដែលជាជំនឿរបស់ប្រជាពលរដ្ឋធ្វើជាសត្រូវ ហើយថែមទាំងកាប់សម្លាប់ប្រជាជន ស្លូតត្រង់ រួមទាំងសំលាប់ទាំងផ្លូវអារម្មណ៍ ជំនឿរបស់ប្រជាពលរដ្ឋ អោយស្លាប់ទៅជាមួយដែរ។

លោកបន្ថែមថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានធ្វើឲ្យិជីវិតយើងបានរស់ឡើងវិញ គ្រប់ជំនឿសាសនារស់ឡើងវិញហើយថែមទាំងរីកលូតលាស់ប្រកបដោយភាពសុខដមរម្យនាក្នុងសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់បែបយ៉ាងក្នុងការជឿជំនឿដែលខ្លួនពេញចិត្ត។ លោកបន្តថា បើគ្មានសុខសន្តិភាព គ្មានការរីកចំរើនផ្នែកអាណាចក្រក៏មិនអាចធ្វើឲ្យផ្នែកពុទ្ធ ចក្ររីកចំរើនបានដែរ។ដូច្នេះយើងត្រូវនឹកទៅដល់ស្ថាបនិកសន្តិភាព នោះគឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ គុណបំណាច់ដ៏ធំធេងរបស់សម្តេចបានធ្វើ អោយប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ៗគ្នានិងគ្រប់ដូស ខណៈដែល នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ជម្ងឺកូវីដ-១៩ ហាក់កំរើកឡើងវិញ។ លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា បច្ច័យដែលទួលបានពីពុទ្ធបរិសទ្ធ័ចូលរួមចាប់មគ្គផលនាឱកាសបុណ្យនេះ មានប្រាក់រៀលចំនួន១៣លាន៦សែន៤ម៉ឺន៧០០រយរៀល និងជាង៣០០ដុល្លាសំរាប់ប្រគេនព្រះសង្ឃវត្តចាន់បុរីវង្ស ដោយឡែកសំរាប់វត្តទាំង ១៥១វត្តក្នុងរាជធានីភ្នំពេញក្នុងមួយវត្ត ទទួលបានបច្ចយ័១០០.០០០រៀល,ទៀនព្រះវស្សា១គូ,អង្ករ១០០គីឡូក្រាម,សាដក១,ស្ករស១បាវ,ទឹកដោះគោ១កេស,ទឹកក្រូច៤កេស,ទឹកសុទ្ធ២កេស,មី៤កេស,និងត្រីខ១កេស។គួរបញ្ជាក់ថា តាមទំនៀមទំលាប់ប្រពៃណីព្រះ ពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះ មានរយះពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើតខែអស្សុជ ។ក្នុងរយះពេលនេះព្រៈសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗពីវត្តនោះទេត្រូវគង់នៅចាំ ព្រះវស្សាក្នុងវត្តរហូតគ្រប់៣ខែដើម្បីរៀនសូត្រធម៏អារ្យ ក្បួនច្បាប់តាពិទ្ធានុញ្ញាតិដោយខិតខំផ្ចង់សំភីសិក្សារៀនសូត្រក្រោមពន្លឺភ្លើងទៀនព្រះវស្សាដែលបានដុតបំភ្លឺអោយឆេះរហូតមិនអោយដាច់។រយះពេល៣ខែនេះហើយដែលពុទ្ធបរិសទ្ធ័ត្រូវបំពេញកុសលជួយផ្គត់ផ្គង់ដល់ព្រះសង្ឃដែលជាស្រែបុណ្យនៅ ពេលព្រៈសង្ឃមិនអាចនិមន្តចេញបិណ្ឌបាត្របាន៕

Facebook Comments
Loading...