ខ្លាំងមែន បុរសស្រ្តីបីនាក់ ល្បិចកលខ្ពស់មែន ក្លែងឯកសារបន្លំ  បោក ខ្ចីប្រាក់ធនាគារ មួយយកបានជាងបីម៉ឺនដុល្លា ញ៉ាមទៅម្តងទៀតជាប់ខ្នោះ

0
859

ភ្នំពេញ ៖ មនុស្សប្រុស ស្រី ចំនួន៣នាក់ ពិតជាមានល្បិចកល ខ្ពស់មែន    ហានក្លែងឯកសារបន្លំ យកទៅខ្ចីលុយ ធនាគារមួយបានលុយជាងបីម៉ុនដុល្លា ចាយអស់ញ៉ាមទៅម្តងទៀតត្រូវបានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ពាក់ព័ន្ធការចោទប្រកាន់ពីបទ « ក្លែង ឯកសារ សាធារណៈ ប្រើប្រាស់ឯកសារ ក្លែងអត្តសញ្ញាណ បុគ្គល លើ អត្តសញ្ញាណប័ណ្ណ ឆ បោ . ក ជាប្រព័ន្ធ និងសំអាតប្រាក់ » ដែលប្រព្រឹត្តនៅ ធនាគារមួយក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា មនុស្ស ទាំង ៣ នាក់ ខាងលើ នេះ រួម មាន ៖ ១- ឈ្មោះ សង វ៉ា ន់ ដេ ត ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅផ្ទះ លេខ ១២ ផ្លូវ លេខ ៦A ស្ថិត ក្នុងភូមិ ក្រាំង អង្ក្រង សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ ២- ឈ្មោះ ជុំ ឆេ ង លី ភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅផ្ទះ ជួល ក្នុងភូមិ ដើម ឬ ស ឃុំ ដើម ឬ ស ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល និង ៣- ឈ្មោះ អុល មិថុនា ភេទ ស្រី អាយុ ៤១ ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់ នៅ ភូមិ កំពង់ទួល ឃុំ ដើម ឬ ស ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ។ជនសង្ស័យ ទាំង ៣ នាក់ ខាងលើ នេះ ត្រូវ បាន កម្លាំង សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ឃាត់ខ្លួន តាម ពាក្យបណ្តឹង របស់ មេធាវី ម្នាក់ ពាក់ព័ន្ធ ករណី « ក្លែង ឯកសារ សាធារណៈ ក្រោម រូបភាព យក ទៅ ឆ បោ . ក ប្រាក់ ពី ធនាគារឯកជន មួយ ប្រមាណ ៣៥ ០០០ ដុល្លារ អា មេ រិ ក » ។

យោងតាម ពាក្យបណ្តឹង បាន បញ្ជាក់ ថា នៅ ថ្ងៃ ទី ២៧ ខែមេសា ឆ្នាំ ២០២២ ជនសង្ស័យ ទាំង ៣ នាក់ តាម រយៈ ប្រើប្រាស់ អត្តសញ្ញាណ ក្លែង ក្លែង ឯក សាធារណៈ ក្លែង អត្តសញ្ញាណ បុគ្គល លើ អត្តសញ្ញាណប័ណ្ណ ថា ខ្លួន ជា ម្ចាស់ កម្មសិទ្ធិ ដីធ្លី និង ជា មនុស្ស នៅ ក្នុង អត្តសញ្ញាណប័ណ្ណ ខាងលើ ពិតប្រាកដ ដែល ធ្វើ ឲ្យ ធនាគារឯកជន សាខា បឹង កេងកង ជឿ ទុកចិត្ត ហើយ ប្រគល់ ប្រាក់ ឲ្យ ចំនួន ១៥ ០០០ ដុល្លារ អា មេ រិ ក ។ លុះ ថ្ងៃ ទី ៤ ខែឧសភា ឆ្នាំ ២០២២ ជន សង្ស័យ ទាំង ៣ នាក់ ដដែល បាន ប្រើប្រាស់  អត្តសញ្ញាណ ក្លែង ទៅ ឆ បោ . ក ធនាគារ ឯកជន សាខា ខណ្ឌដូនពេញ ដោយ ដក យក ប្រាក់ ប្រមាណ ២០ ០០០ ដុល្លារ អា មេ រិ ក ។

ប្រភព ដដែល បន្ត ថា ហើយ និង នៅ ថ្ងៃ ទី ២១ ខែមិថុនា ឆ្នាំ ២០២២ ជនសង្ស័យ ទាំង ៣ នាក់ ក៏ បាន ប្រើប្រាស់ អត្តសញ្ញាណ ក្លែង ក្លែង ឯក សាធារណៈ ប្រើប្រាស់ ឯកសារ សាធារណៈ ក្លែង និង ក្លែង អត្តសញ្ញាណ បុគ្គល លើ អត្តសញ្ញាណប័ណ្ណ ថា ខ្លួន ជា ម្ចាស់ កម្មសិទ្ធិ ដី បាន ទៅ ដាក់ សំណើរ សុំ ខ្ចីប្រាក់ ចំនួន ៩០ ០០០ ដុល្លារ អា មេ រិ ក ពី ធនាគារឯកជន សាខា ខណ្ឌ ពោធិ៍ សែន ជ័យ ម្តងទៀត ប៉ុន្តែ លើក នេះ ពួក គេ ក៏ ត្រូវ អស់លក្ខណ៍ ដោយ ខាង ធនាគារ បាន ប្រើប្រាស់ សិទ្ធិ ពឹងពាក់ មេធាវី ការពារ ក្តី ប្តឹង សមត្ថកិច្ច កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ឲ្យ ចាប់ខ្លួន បុគ្គល ទាំង ៣ នាក់ នេះ ចាត់ការ តាម ផ្លូវច្បាប់ ។

តាម ការ ស្តាប់ ចម្លើយ របស់ ជនសង្ស័យ ទាំង ៣ នាក់ បាន សារភាព ប្រហាក់ប្រហែល គ្នា ថា ពួក គេ ពិតជា បាន ធ្វើ សកម្មភាព ឆ បោ . ក យក ប្រាក់ ពី ធនាគារឯកជន នោះ ពិតប្រាកដ មែន តាម រូបភាព ប្រើប្រាស់ ឯកសារ ក្លែង ទាំងអស់ ។សំណុំរឿង នេះ ជនសង្ស័យ ទាំង ៣ នាក់ ស្ថិត នៅ ដំណាក់ ស្ថាប័ន អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ បើក ការ ស៊ើបសួរ និង ក្រោយ ពី សួរ ចប់ ពួក គេ ទំនងជា មិន អាច គេច ផុត ពី ការ ឃុំខ្លួន ដាក់ ពន្ធ គារ ជា បណ្តោះអាសន្ន ដើម្បី រង់ចាំ ការ កាត់ក្តី ទៅ តាម បទល្មើស ដែល ពួក គាត់ បាន ប្រព្រឹត្ត នោះ ទេ៕

Facebook Comments
Loading...