ឈាមស្រែកស្បែកហៅ បុរសម្នាក់យកខ្សែគោចងរឹតកព្យួស្ត្រីជាប្រពន្ធលើ ផ្ទោងខ្ទមឲ្យស្លា..ប់ រួចជីករណ្តៅយកសាកស.ពប្រពន្ធទៅកប់ដោយទំលាក់ក្បាលចុះទៅមុនតែនៅតែគេដឹង

0
1679

ខេត្តសៀមរាប ៖ បុរសជាប្តី ម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបុរសរូបនោះស្រវឹងស្រា មានជម្លោះជាប្រពន្ធ យកខ្សែគោចងរឹតក ព្យួកន្ត្រាក់ទៅលើនិងផ្ទោងខ្ទម ពីព្រឹក រហូតដល់ម៉ោង៥ល្ងាច បានទៅស្រាយខ្សែទំលាក់មកវិញ រួចហើយខ្លូន ក៏ជីករណ្តៅយកសាកស.ពប្រពន្ធទៅកប់ដោយទំលាក់ក្បាលចុះទៅមុន ដើម្បីបំបិតដាន។ តែឈាម ស្រែកស្បែកហៅ លាក់មិនជិតដឹងដល់សមត្ថកិច្ចចុះស្រាវជ្រាវ និងឃាត់ខ្លួន បុរសជាប្តីតែម្តង ករណីនេះបានកើតឡើង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ លោក ជា ប៊ុនឡុង បានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែទីលំនៅសព្វថ្ងៃ ភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែក ជនរងគ្រោះ ជាប្រពន្ធឈ្មោះ សែត ណាន អាយុ៣៧ឆ្នាំ)។

លោកបន្តថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោ១០និង ៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានថា ឈ្មោះសែត ណាន ភេទស្រីអាយុ៣៧ឆ្នាំ បានស្លា..ប់ហើយ ហើយឈ្មោះស៊ុយ ជួរ ជាប្តីបានយកទៅកប់នៅក្រោយផ្ទះបាត់ទៅហើយ។ មានការសង្ស័យព្រោះកន្លងមកគ្រួសានេះ ធ្លាប់ ប្រើអំពើហិង្សា ក៏បានរាយការណ៍ ទៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ នឹងបានមកសហការជាមួយនគរបាលស្រុកជីក្រែង ដើម្បីពិនិត្យសាកស.ព។ តាមការពិនិត្យសព ឃើញមានស្នាមរឹតក ,បាក់ក និងស្នាមជាំលើដងខ្លូន។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានសម្លា..ប់ប្រពន្ធ របស់ខ្លួនពិតមែនតាមរយ: យកខ្សែគោចងរឹតក ព្យួកន្ត្រាក់ទៅលើនិងផ្ទោងខ្ទម នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ម៉ោង៥ល្ងាច បានខ្លួនទៅស្រាយខ្សែទំលាក់មកវិញ រួចហើយខ្លូន ក៏ជីករណ្តៅយកសាកស.ពប្រពន្ធទៅកប់ដោយទំលាក់ក្បាលចុះទៅមុន។

អធិការនគរបាលស្រុកជីក្រែង លោកតាំង លីហេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ប្រចាំខេត្តសៀមរាបឲ្យដឹងថា ករណីឃាតកម្ម ខាងលើ មូលហេតុផ្ដើមចេញពីគ្រួសារមានជម្លោះ ហិង្សាញឹកញាប់ ជាពិសេសគ្រួសារតែងតែពិសារគ្រឿងស្រវឹងទាំងពីរនាក់ផងដែរ ជាហេតុធ្វើឱ្យភាគីប្ដីបាត់បង់ស្មារតី ផ្ដើមចេញពីការផឹកស្រា ទើបឈានដល់ការសម្លា..ប់ប្រពន្ធយ៉ាងដូច្នេះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាន សមត្ថកិច្ច បញ្ជួនទៅកាន់ ស្នងការខេត្ត ដើម្បីសាកសួរនិងមានចំណាត់ការ ផ្លូវច្បាប់។ សាកស.ពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...