មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នឹងទទួលបានការ ដំឡើងប្រាក់បៀវត្ស នៅខែមករា ឆ្នាំ២០២៣

0
430

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដំឡើងប្រាក់បៀវត្ស ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងត្រូវចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៣ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖ ម្សិលមិញខ្ញុំ បានប្រកាសអំពីការដំឡើងបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងភាពមិនច្បាស់លាស់ អំពីពេលវេលា ដែលបង្កឱយមានការភ័ន្តច្រឡំ។

សម្ដេចថា៖ ខ្ញុំសូមបញ្ជាក់ជូនថា ការដំឡើងបៀវត្ស និងត្រូវចាប់ផ្តើម នៅខែមករា ឆ្នាំ២០២៣៕

Facebook Comments
Loading...