ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ មាស សារិទ្ឋ ភ្ញាក់ផ្អើលឃើញ កូនប្រុស ផ្តើមមានដុង ចម្រៀង បែបកំប្លែង

0
532

ភ្នំពេញ ៖ តារាចម្រៀង និយមច្រៀងបទ សម័យដើម តាមលោក មាស សាម៉ន និងជាកូនប្រុស លោក មាស សារ៉ាន់ គឺលោក មាស សារិទ្ឋ បានបង្ហាញកូនពូជ សិល្បៈពន្លកថ្មីមួយទៀត ដែលជាដំណក់ឈាម។ លោក មាស សារិទ្ឋ ជាឪពុកភ្ញាក់ផ្អើល ពេលបានឃើញ កូនប្រុស ច្រៀងហើយ អាចឆក់ការទាក់ទាញ អោយគេតាមដាន ក្នុងកម្មវិធី«ទ្រព្យលោកពុក» របស់អ្នកនាង ខាត់ សុឃីម បាន។

បើតាមការបញ្ជាក់ របស់ លោក មាស សារិទ្ឋ ដែលជាឪពុក បានលើកឡើងថា កូនប្រុសច្បរូបនេះ ចូលចិត្តច្រៀង ហើយមកទល់ពេលនេះ អាយុ១០ឆ្នាំហើយ។ កូននេះ ឈ្មោះពិត រ៉ាន់ រិទ្ឋបញ្ញាស័ក ហៅ មាស សារ៉េ ជាឈ្មោះចូលសិល្បៈ។ កូននេះ មានដុងសិល្បៈណាស់ ចេះច្រៀងតាំងពីអាយុ៥ឆ្នាំ ហើយ លោក ក៍មិនសូវបានបង្ហាត់ច្រៀងអ្វីច្រើន ទើបតែពេលឡើងឆាក ច្រៀងត្រូវភ្លេងតែម្តង។ លោកយល់ថា នេះជាដំណក់ឈាមសិល្បៈ ជាបន្តទៀត បន្ទាប់ពីជីតា រូបលោក និងកូនប្រុសរូបនេះ។ កូនលោក មានចំណង់ចំណូលចិត្ត ច្រៀង របៀបកំប្លែង  ស្ទីលតាម លោក មាស សាម៉ន មាស សារ៉ាន់ នេះតាមលោក កត់សម្គាល់។ បើទោះជាកូន ប្រុសរូបនេះ ច្រៀង មែន តែ លោក ជម្រុញអោយ រៀន បន្តអោយ ច្រើន ព្រោះបើមានចំណេះរិត តែប្រសើរ។

គួរបញ្ជាក់ថា លោក មាស សារិទ្ឋ ជាតារាចម្រៀង បែបកំប្លុកកំប្លែង និយមច្រៀង ចម្រៀងពីសម័យដើម។ លោកធ្លាប់ បង្ហាញវត្តមាន តាមកញ្ចក់ទូរទស្សន៍ នានា ក្នុងវេទិកា តន្ត្រី។ ជាញឹកញយ ច្រៀងអោយ ទូរទ្សន៍បាយ័ន ក្នុងកម្មវិធីនានា ដូចជា «តន្ត្រីស្រុកស្រែ» « រាត្រីពណ៌ស្វាយ»ជាដើម។ ទស្សនិកជន សង្ឃឹមថា កូនប្រុសលោក គឺ មាស សារ៉េ អនាគតពិតជាស្នងចម្រៀង ហើយមហាជនទទួលស្គាល់ ជាតារាចម្រៀងអាជីពជាមិនខាន៕

Facebook Comments
Loading...