ច្រាំងទន្លេក្នុងខណ្ឌព្រែកព្នៅ មានភាពល្អប្រសើជាងមុនទាំង អនាម័យ រិស្ថាន និងសោភ័ណភាព

0
492

ភ្នំពេញ ៖ ច្រាំងទន្លេក្នុងខណ្ឌព្រែកព្នៅ មានភាពល្អប្រសើជាងមុនទាំង អនាម័យ បរិស្ថាន និងសោភ័ណភាព បន្ទាប់ពីផ្ទះ និងបែរត្រីដែលប្រជាពលរដ្ឋភាគច្រើនជាជនជាតិវៀតណាម បានសង់យ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ ទាំងនោះបណ្តែតទៅធ្ពួកគ្នានៅជាប់ព្រុំប្រទល់ខេត្តកណ្តាលដោយមានការរៀបចំពីពីអាជ្ញាធរ​មានរបៀបរៀបរយបានល្អ ហើយផ្ទះ និងបែរត្រីខ្លះបានស្មាក់ចិត្តរើចេញពីទន្លេ ទៅនៅលើគោកជាបណ្តើរៗហើយនោះ។

ក្នុងការចុះត្រួតពិនិត្យជ្រាំងនាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះលោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងក្រុមកាងារថ្នាក់ខណ្ឌ សង្កាត់ និងភូមិ ចុះត្រួតពិនិត្យ និងទប់ស្កាត់ផ្ទះ និងបែរត្រីថ្មីដែលមានបំណងមកសង់រស់នៅយ៉ាងអនាធិបតេយ្យនៅតាមដងទន្លេ គ្មានសណ្ដាប់ធ្នាប់ដូចមុនតទៅទៀតឡើយក្នុងសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោង ក្នុងទឹកដីនៃខណ្ឌព្រែកព្នៅ។

លោកអភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា យើងចុះមកនេះគឺចង់ដឹងតើមានប្រជាពលរដ្ឋដែលមករស់នៅលើទឹកទន្លេក្នុងសង្កាត់ទាំង២នេះ មានទៀតដែរឬទេ។ ព្រោះការបំលាស់ទីចេញរបស់ប្រជាពលរដ្ឋចាប់ពីស្ពានព្រែកព្នៅ ទៅទីតាំងទីនៅជាប់ព្រុំប្រទល់ខេត្តកណ្តាល កន្លងមកយើងឃើញថា សោភ័ណ្ឌភាព បរិស្ថាន និងអនាម័យទឹកទន្លេ មានភាពល្អប្រសើរជាងមុន ហើយតទៅលោកតម្រូវអោយមានមន្ត្រីសាលាខណ្ឌ សង្កាត់ និងភូមិត្រូវចុះត្រួតពិនិត្យឲ្យបានទៀងទាត់គឺរក្សាមិនឲ្យមានផ្ទះ និងបែរត្រី ចូលមកសង់រស់នៅផ្ទៃទឹកទន្លេ ដែលយើងបានរៀបចំបានស្អាតហើយនោះទេ។

លោកបញ្ជាក់ថា ក្នុងការចុះត្រួតពិនិត្យតាមច្រាំងទន្លេ សង្កាត់ទាំង២នេះ យើងឃើញថា មានការល្អប្រសើរជាងមុន ដោយប្រជាពលរដ្ឋ ពួកគាត់បានយល់ដឹងច្រើន ហើយផ្ទះ និងបែរត្រីខ្លះបានស្មាក់ចិត្តរើចេញពីទន្លេ ទៅនៅលើគោកជាបណ្តើរៗហើយនោះ។ តែយ៉ាងណានៅមានរានហាលត្រីចំនួន២កន្លែងដែលសង់លយមកច្រាំង ហើយយើងនិងជូនដំណឹងឲ្យពួកគាត់កាត់តម្រឹមកុំឲ្យលយបែបនេះទៀត។ ជាចុងក្រោយលោក សុខ សម្បត្តិ ក៍បានអរគុណដល់កម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ដែលបានសម្រួល និងរៀបចំសណ្តាប់ធ្នាប់បានល្អ ទាំងការឃោសនា និងការបោះឆ្នោត ព្រមទាំងទប់ស្កាត់ផ្ទះ និងបែរត្រី មិនឲ្យមកសង់រស់នៅតាមដងទន្លេដែលយើងបានរៀបចំបានល្អហើយនោះ៕

Facebook Comments
Loading...