លទ្ធផលនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ នៅក្នុងខណ្ឌព្រែកព្នៅ គណបក្សប្រជាជនកម្ពុជា មានសម្លេងគាំទ្រនាំមុខដាច់គេ

0
453

ភ្នំពេញ ៖ តាមព័ត៏មានដែលទទួលបានក្រៅផ្លូវការ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ បានបង្ហាញថា លទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៥ នៅក្នុងខណ្ឌព្រែកព្នៅ គណបក្សប្រជាជនកម្ពុជា ទទួលបាន សម្លេងគាំទ្រនាំមុខដាច់ឆ្ងាយពីគណបក្សផ្សេងៗ ក្នុងចំណោម គណបក្សនយោបាយចំនួន៤ដែលបានចូលរួម ប្រកួតប្រជែង  ហើយគណបក្សប្រជាជនទទួលបានអសនៈ ច្រើនលើសលុប ឯលំដាប់ទី២ គឺគណបក្សភ្លើងទៀន និងទី៣ គណបក្សហ្វ៊ុនស៊ិនប៉ិច។

ជោគជ័យនេះគឺដោយសារ ប្រជាពលរដ្ឋ មើលឃើញកាន់ច្បាស់របស់ពីសមិទ្ធិផលនានាដែលជាស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និង ការអភិវឌ្ឍន៍ជាតិលើគ្រប់ វិស័យ ដូចនេះហើយបានជាប្រជាពលរដ្ឋបានទៅបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ ប្រមាណ៨០ ភាគរយ នៅទូទាំងប្រទេស និងជាង៨០ នៅក្នុងខណ្ឌព្រែកព្នៅ ដែលនេះជាការបង្ហាញពីការស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ចង់បានសន្ដិភាព ដោយបាន បោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា ភ្លូកទឹកភ្លូកដី ដើម្បីឲ្យគណបក្សនេះ បន្ដបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមាន ប្រសិទ្ធភាព បន្ដថែរក្សាសន្ដិភាព និងមានការរីកចំរើនបន្ដទៀត។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ត្រូវបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ ហើយប្រជាពលរដ្ឋមកចូលរួមបោះឆ្នោតដោយទឹកមុខញញឹមរីករាយ គ្មានការបង្ខិតបង្ខំឬគំរាមកំហែង នោះឡើយ។

ដោយឡែក ស្ថានភាពសន្ដិសុខ និងសណ្ដាប់ធ្នាប់ទូទៅ ក្នុងដំណើរការបោះឆ្នោតនៅ ក្នុងខណ្ឌព្រែកព្នៅ មានភាពស្ងប់ស្ងាត់ល្អប្រសើរ មិនមានបាតុភាពអ្វីរារាំងនោះឡើយ ដោយនៅពេលព្រឹកព្រលឹម ប្រជាពលរដ្ឋ បានសម្រុកទៅបោះឆ្នោតច្រើន ហើយស្បើយ  មកវិញនៅពេលថ្ងៃត្រង់។ នេះបើតាមការឲ្យដឹងពី អ្នកដឹកនាំ មើលការ ខុសត្រូវ ផ្នែកសន្ដិសុខសណ្ដាប់ធ្នាប់ នាឱកាសបោះឆ្នោត ក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។

គួរបញ្ជា្កក់ថា នៅក្នុងខណ្ឌព្រែកព្នៅ មាន៥សង្កាត់ មានមណ្ឌលបោះឆ្នោត ចំនួន២៨ មណ្ឌល ស្មើនិង៨៧ការិយាល័យ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វុនស៊ិនប៉ិច និងគណបក្ស ខ្មែររួបរួមជាតិ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន៣ម៉ឺន៦ពាន់ ២០​៣នាក់ ដោយបានទៅបោះឆ្នោតសរុបចំនួន ជាង៨០ភាគរយ ដោយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចំនួនចំនួនជាង២ម៉ឺនសម្លេង គណបក្សភ្លើងទៀន ជាង៥ពានសម្លេង គណបក្សហ្វ៊ុនស៊ិនប៉ិចជាង៥០០សម្លេង និងខែ្មររួបរួមជាតិ ចំនួន៧១សម្លេង ៕

Facebook Comments
Loading...