ភ្នំពេញ ៖ តារាសម្តែងជើង ចាស់វស្សា លោក ជា សំនៀង បានទម្លាយរឿងនៅក្នុងចិត្ត ដោយលោកបានលើកឡើង ហាក់អស់សង្ឈឹម ថា ខំចំណាយលើវិថីសិល្ប: ស្ទើរមួយជីវិត ចុងក្រោយបានមកវិញគឺភា.ពអ.ត់ឃ្លា.ន យ៉ាងវេ.ទ.នា..បំ.ផុត. ដោយសារ តារាជើងចាស់មួយចំនួន ត្រូវបាន ផលិតករ មើល រំលងលែងឲ្យតម្លៃ មើលឃើញតែក្មេងៗ។
យោងតាម តារា សម្តែងជើង ចាស់វស្សា លោក ជា សំនៀង បានបង្ហោះនៅក្នុងFacebook កាលពីវេលាម៉ោង១១ និង៣៨នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ម្សិលនេះ ទាំងស្រុងថា « ឱ! ជីវិតសិល្បករវ័យចំណាស់អើយ! ទោះបីយើងខំប្រាប់គេថាយើងនូវមានកម្លាំងអាចសម្តែងបានក៏គេនូវតែគឹតថា.. គាត់ចាស់ហើយ.. ភ្លេចភ្លាំងច្រើនពិបាកធ្វើការជាមួយណាស់! » ។
លោកបានបន្តថា « គេយកក្មេងៗធ្វើការលឿន ចំណេញពេលវេលា ចំណេញថវិការ!។ អញ្ចឹងសិល្បករចាស់ៗ មានតែងើយមើលមេឃ ហើយសម្រក់ទឹកភ្នែកនឹកស្តាយពេលវេលាស្ទើរពេញមួយជីវិត ដែលខំចំណាយលើវិថីសិល្ប: ឯលទ្ធផលដែលទទួលបានមកវិញគឺ.. សេចក្តីអត់ឃ្លាន យ៉ាងវេទនាបំផុត!» ៕