ក្រុមសកម្មប្រយុទ្ធជាង ៧៧០នាក់ទៀតរបស់អ៊ុយក្រែនបានចុះចាញ់រុស្សីហើយនៅឯរោងចក្រដែក បន្ទាប់ណីជាប់គាំងអស់ជាច្រើនថ្ងៃ

0
765

បរទេស ៖ ក្រុមសកម្មប្រយុទ្ធជាង ៧៧០នាក់នៃកងវរសេនាតូចជាតិនិយម Azov របស់អ៊ុយក្រែនបានចុះចាញ់នៅឯរោងចក្រដែក Azovstal ក្នុងទីក្រុងម៉ារីប៉ុល ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ជាមួយនឹងកងកម្លាំងអ៊ុយក្រែនសរុបចំនួន ១ ៧៣០នាក់ដែលបានដាក់អាវុធចុះ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ Igor Konashenkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ កន្លងមកនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែនចំនួន ៧៧១នាក់នៃកងវរសេនាតូចជាតិនិយម Azov បានសុំចុះចាញ់ហើយនៅឯរោងចក្រដែក Azovstal សរុបមក ក្រុមសកម្មប្រយុទ្ធចំនួន ១ ៧៣០នាក់ រួមទាំងកងទាហាន ៨០នាក់ដែលរងរបួសផង បានសុំចុះចាញ់ចាប់តាំងពីថ្ងៃទី១៦ ខែឧសភាមក»។

ឧត្តមសេនីយ៍រូបនេះបាននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែនទាំងអស់ដែលត្រូវការការថែទាំជំងឺកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្តនៅស្ថាប័នសុខាភិបាលនៅក្នុងទីក្រុង Novoazovsk និងទីក្រុង Donetsk របស់ប្រទេសអ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី១៧ ខែឧសភាថា អ្នកជាតិនិយម និងកងកម្លាំងអ៊ុយក្រែនដែលបានជាប់គាំងនៅការដ្ឋានដែកនៃរោងចក្រ Azovstal នៅក្នុងទីក្រុងម៉ារីប៉ុល បានចាប់ផ្តើមសុំចុះចាញ់ហើយ។

សមរភូមិនៅទីក្រុងម៉ារីប៉ុលមានរយៈពេលជិតពីរខែហើយ ហើយបានបញ្ចប់ដោយជ័យជំនះរបស់កងកម្លាំងរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតដូណេតស្ក៍។ កាលពីថ្ងៃទី២១ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអបអរសាទរដល់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu ចំពោះការរំដោះទីក្រុងម៉ារីប៉ុលបានទាំងស្រុង៕ (ប្រភព TASS )

Ukrainian soldiers attend a rally in Odessa, Ukraine, on Jan. 22.

Facebook Comments
Loading...