មន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ២ម្នាក់ សម្រេចចិត្ត យកកាំភ្លើងបាញ់ខ្លួនឯង ដោយសារតែបញ្ហាមួយនេះ

0
1781

ភ្នំពេញ ៖ មន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ២ម្នាក់ សម្រេចចិត្តបញ្ចប់ជីវិត យកកាំភ្លើងបាញ់ខ្លួនឯង ដោយសារតែមានជម្ងឺ ឈក្បាល  ព្យាបាលមិនជា ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ នៅចំណុចក្នុងផ្ទះលេខ១៣៩ ផ្លូវលេខ៦៥៦ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ ហេង សារ៉ាន់ អាយុ៥០ឆ្នាំ មុខរបរយោធា តួនាទីនាយករង នៃនាយកដ្ឋានភូមិសាស្ត្រ ទទួលបន្ទុកមជ្ឈមណ្ឌលហ្វឹកហ្វឺនភូមិសាស្ត្រយោធា ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ទីលំនៅផ្ទះកើតហេតុនេះ។

យោងតាមការបំភ្លឺពីឈ្មោះ អ៊ុ សុផានី អាយុ៤២ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា ប្តីរបស់ខ្លួនមានអាការៈឈឺ និងតឹងក្នុងក្បាលរយៈពេលជាង១០ថ្ងៃមកហើយ លុះនៅព្រឹកកើតហេតុនៅតែមានអាការៈឈឺក្បាល ហើយខ្លួនបានប្រាប់ឲ្យទៅមន្ទីរពេទ្យ តែជនរងគ្រោះមិនព្រម ទើបខ្លួនបានដើរទៅទិញផ្លែឈើនៅផ្សារដើម្បីយកមកឲ្យប្ដី ។លុះដល់ម៉ោង០៩ និង៤៧នាទី ពេលត្រឡប់មកផ្ទះវិញហើយចូលតាមទ្វារខាងក្រោយ ដើរចូលមកក្នុងផ្ទះស្រាប់តែឃើញប្តីស្លាប់នៅលើគ្រែ នៅក្បែរខ្លួនមានកាំភ្លើងខ្លីមួយដើម។ ដោយឡែក ឈ្មោះ ហែម ប៊ុនថន ភេទប្រុស អាយុ៤៥ឆ្នាំ ជាអ្នកធ្វើការជាមួយជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីក្នុងផ្ទះតាមទ្វារខាងក្រោយមកអង្គុយលេងនៅលើបង់ក្នុងបរិវេណនាយកដ្ឋានភូមិសាស្ត្រយោធា ហើយក៏បានទៅអង្គុយជជែកគ្នាលេងជាមួយជនរងគ្រោះ បានបន្តិចជនរងគ្រោះប្រាប់ថា គាត់ឈឺក្បាលខ្លាំងណាស់ ហើយក៏បានដើរចូលទៅក្នុងផ្ទះវិញ។ បន្តិចក្រោយមកខ្លួនក៏លឺសំលេងផាំង តែមិនចាប់អារម្មណ៍, មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនរងគ្រោះបានមកពីក្រៅវិញ ដើរចូលផ្ទះតាមទ្វារខាងក្រោយ ស្រាប់តែផ្អើលឆោឡោថា ប្តីគាត់ស្លាប់បាត់ទៅហើយ។ ការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយត្រូវគ្រាប់កាំភ្លើង (ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង)។ ក្រោយពិនិត្យចប់សពគ្រប់ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...