ថោកកទៀបណាស់ ប្រើល្បិចប្រាប់ក្មេងស្រីឲ្យទៅ ឆ្លុះកង្កែប នៅខាងលិចភូមិ បែរជាចាប់រំលោភរួច សម្លា..ប់បោះក្នុងទឹកស្រែ

0
557

ខេត្តសៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបបានឃាត់ខ្លួនបុរសជាជនសង្ស័យល្មោភកាមម្នាក់ដែលបានល្បួងក្មេងស្រីវ័យ១៣ឆ្នាំ ម្នាក់អោយដើរឆ្លុះកង្កែប នៅខាងលិចភូមិ ព្រោះមានកង្កែបច្រើនណាស់ ហើយចាប់រំលោភរួចសម្លា..ប់បោះក្នុងទឹកស្រែស្លា..ប់យ៉ាងអណោ.ចអ.ធ័ម។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាឃាតកធ្វើឡើងនៅវេលាម៉ោង១៥និង៣០ នាទីនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានឲ្យដឹងនៅរសៀលនេះថា បន្ទាប់ពីទទួលបានបណ្ដឹងរបស់គ្រួសាររងគ្រោះនិងដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍តេង ច័ន្ទណាត ស្នងការនិងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌនិងមានការសម្របសម្រួលពីតំណាងអយ្យការនៃសាលាដំបូងខេត្ត សៀមរាប ទើបលោកដឹកនាំកម្លាំងសមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុហើយបានឃើញសាកសពដេកស្លា..ប់នៅលើទឹកប្រាកដមែន ហើយបានពិនិត្យនិងធ្វើកោសល្យវិច័យលើសាកសព។

លោកវរសេនីយ៍ទោបន្តថា បើតាមការបំភ្លឺពីឈ្មោះ ខ្វាវ លំ ភេទស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនសព មានទីលំនៅភូមិរវៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រហែល២១និង៣០ នាទី ចៅស្រីរបស់គាត់ឈ្មោះ ផ.ឃ អាយុ១៣ឆ្នាំ បានចេញទៅឆ្លុះកង្កែបតែម្នាក់ឯងតាមវាលស្រែក្បែរភូមិ បានប្រហែលមួយសន្ធុះគាត់ក៏ឃើញចៅស្រីបានយកកង្កែបមកទុកនៅផ្ទះ។ ពេលនោះ ចៅស្រីបានសុំគាត់ទៅឆ្លុះកង្កែបទៀត ហើយបាននិយាយថាឈ្មោះ វឿ ភេទ បានប្រាប់ថានៅខាងលិចភូមិមានកង្កែបច្រើនណាស់។ ពេលនោះចៅស្រីរបស់គាត់បានទៅឆ្លុះកង្កែបទៀត លុះដល់ម៉ោងប្រហែល៣ ទៀប ភ្លឺ គាត់ក៏បានក្រោករកចៅ តែមិនឃើញ ពេលនោះគាត់ក៏បានស្រែកហៅកូនចៅឲ្យជួយតាមរក តែដោយសារយប់ងងឹតពេករកមិនឃើញ លុះដល់ម៉ោង៥ព្រឹក ទើបរកឃើញ ចៅស្រីរបស់ខ្លួនដេកស្លា..ប់នៅវាលស្រែបាត់ទៅហើយ។

លោកវរសេនីយ៍ទោបន្តថា ចំពោះករណីខាងលើនេះ កម្លាំ ងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ ខ្លួនជនសង្ស័ យឈ្មោះ អុក វឿ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ស្រុកកំណើត ភូមិរ វៀង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប យកមកសួ រនាំ។ លោកបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីសង្កត់ក្នុងទឹកស្រែឲ្យសន្លប់រួចក៏ចាប់ផ្ដើមរំលោ។ភបានសម្រេច ហើយក៏បោះក្មេងស្រីរងគ្រោះក្នុងទឹកស្រែបណ្ដាលឲ្យស្លា។។ប់តែម្តង។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យមកកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

Facebook Comments
Loading...