អីក៍សា.ហាវ.ម្លេះ! មន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះម្នាក់ គ្រាន់តែក្របីចូលស៊ីស្មៅក្នុងដីខ្លួន ទាញកាំភ្លើង បាញ់ប្រាវរបួសអ្នកមើលក្របីម្នាក់

0
716

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលពាក់ស័ក្តិ៤កន្លះ មានតួនាទី ជានាយរងការិយាល័យ កិច្ចការផ្ទៃក្នុង គ្រាន់តែខឹងរឿងគោ អ្នកស្រុកចូលស៊ីស្មៅ ក្នុងដីរបស់ខ្លួន ទាញកាំភ្លើងបាញ់អ្នកមើលក្របី បណ្តាលឲ្យរបួស់ជើងហើយរត់គេចខ្លួនបាត់។

ករណីនេះបានកើតឡើងតាំងពី វេលាម៉ោង១៣និង៣៥នាទី រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចដីចាក់ស្ថិតនៅភូមិ-ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទា​យ​មានជ័យ។ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងអធិការដ្ឋាន ស្រុកអូរជ្រៅ បានឱ្យដឹង នៅព្រឹកថ្ងៃទី៨ ខែឧសភា នេះថាៈ ជនរងគ្រោះ មានឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស រស់នៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរស៊ីឈ្នួលឃ្វាលក្របី។

ចំណែក ជនសង្ស័យគឺ វរសេនីយ៍ទោ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស តួនាទី នាយរងការិយាល័យ កិច្ចការផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកស្នាក់នៅ បណ្តាះអាសន្ន នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ក្របីដែលជនរងគ្រោះ បាន ឃ្វាលនោះបានចូលទៅស៊ីស្មៅក្នុងដីរបស់ជនបង្ក ពេលនោះជនបង្កជាម្ចាស់ដីបានប្រាប់ឲ្យជនរងគ្រោះដេញក្របីចេញពីក្នុងដីរបស់ខ្លួនកុំឲ្យស៊ីស្មៅព្រោះស្មៅនោះទុកឲ្យសត្វពពែរបស់គេស៊ី ជនរងគ្រោះក៏បានទៅដេញក្របីឲ្យចេញ រួចក៏អង្គុយលេងជាមួយទាហ៊ាននៅក្បែរកន្លែងនោះ ក្រោយមកមិនដឹងជាយ៉ាងមេចជនបង្ក ក៏បានទាញកាំភ្លើងម៉ាក់វាំងឡុង(ជាប្រភេទកាំភ្លើងបាញ់សត្វ)បាញ់ទៅលើជនរងគ្រោះចំនួន១គ្រាប់ ត្រូវចំកំភួនជើងខាងឆ្វេងបណ្តាលឲ្យរងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។

ប្រភពដដែលបន្តថា ដី និងវាលស្មៅ ជាប់ព្រំដែនកម្ពុជា ថៃ ដែលជនសង្ស័យទើបទិញនោះ ក៏ពុំមានរបង ហើយស្មៅនោះ ក៏ជាស្មៅដុះឯង គ្មាននរណាដាំឡើយ។

សមត្ថកិច្ច បានបន្តថា; ជនសង្ស័យដៃដល់ បាញ់រួច ឃើញជនរងគ្រោះ រងរបួសដួល ដេកលើដី ក៏បានរត់គេចខ្លួនបាត់ទៅ ។ភ្លាមៗនោះ អ្នកជិតខាង និងសមត្ថកិច្ច បាននាំជនរងគ្រោះ យកទៅសង្គ្រោះព្យាបាល នៅមណ្ឌលសុខភាព អូរបីជាន់ មុននឹងបញ្ជូនទៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ។ករណីនេះ កម្លាំងនគរបាលព្រហ្មទ័ណ្ឌខេត្ត- ស្រុក និងប៉ុស្ដិ៍រដ្ឋបាលឃុំ បាននឹងកំពុង ស្រាវជ្រាវ តាមរកចាប់ជនសង្ស័យ ដើម្បីកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕

Facebook Comments
Loading...