កម្ពុជានឹងមាន ការធ្លាក់ ភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងអំឡុងមួយសប្តាហ៍ខាងមុខ 

0
4138

ភ្នំពេញ ៖ ក្រសួងធនធានទឹកបានជូនដំណឹង ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខ  គឺចាប់ពីទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនិងឥទ្ធិពលពីជ្រលងសម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា និងការធ្លាក់ ភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតាមតបន់មួយចំនួន។

នេះបើយោងតាមការ ជូនដំណឹង របស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ស្តីពីស្ថានភាព ធាតុអាកាសពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១) បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៦ °C, ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា នឹងអាចមានភ្លៀងដោយអន្លើនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

២) បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C, សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C, ចាប់ពីថ្ងៃទី២៧-២៨ ខែមេសា អាចមានភ្លៀងដោយអន្លើនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ បរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

៣) តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C, នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

Facebook Comments
Loading...