មាន សូនីតា បញ្ចប់ ជីវិតបែបជាយុវវ័យមក ដាក់ចិត្តគិតលើគូនិស្ស័យ ព្រោះវ័យក៍កាន់តែទៅមុខ

0
8934

ភ្នំពេញ ៖ តារាសម្តែង មាន សូនីតា និយមប្រើជីវិត ហាយ សូ ណាស់ដោយឧស្សាហ៍ ចេញទៅកន្លែងកម្សាន្ត ជាច្រើននៅក្រៅប្រទេសទោះចំណាយច្រើនបែបណា ក៍ពេញចិត្ត។ នាងសម្រេចចិត្តបែបនេះ ព្រោះទាន់នៅខ្លួនមួយម្នាក់ឯង មិនមាន ពាក់ព័ន្ឋបុរសណា ទាន់សេរីភាពផ្តល់អោយ។ ប្រសិនបើដល់វគ្គ ត្រូវចិត្តលើបុរសស្មោះណាមួយហើយនោះ នាងនឹងតម្កល់ចិត្ត នៅសាងសម្បត្តិគូនេះ អោយបានច្រើនវិញម្តង។

កញ្ញា មាន សូនីតា ឬរាជនីក្រម៉ា កម្ពុជា បានប្រកាសអោយដឹងថា មានម្ចាស់បេះដូង ហើយពេលនេះ ដោយ បុរសនោះជាអ្នករស់នៅក្នុងស្រុកខ្មែរយើងនេះឯង។ បុរសរូបនោះ ប្រហែលមានមន្តស្នេហ៍ និងចំនុចល្អច្រើនត្រូវបេះដូង តារាស្រស់សោភានេះ ហើយ ទើបសម្រេច បញ្ចប់ដំណើរនៅតែឯង មកផ្តើមពិចារណាជីវិតគូវិញ។ មាន សូនីតាលើកឡើងថា នាងបានចំណាយពេល ដើរគ្រប់កន្លែង ទាំងក្នុងនិងក្រៅស្រុកអស់ហើយ ពេលនេះឈានដល់ជីវិតគូវិញម្តង។ នាងមានម្ចាស់បេះដូងរួចហើយ តែសុំមិនទាន់បង្ហាញនោះទេ រង់ចាំដល់ថ្ងៃជិតចូលរោងការ ទើបសម្រេចចិត្ត អោយគេដឹង។ ពេលនេះអ្វីៗ សម្រេចលើការតាមដានចិត្តគ្នា អោយច្រើនទៀត ដើម្បីអោយប្រាកដក្នុងចិត្តរៀងៗខ្លួន។ ម្យ៉ាងក៍ដល់ល្មមបញ្ចប់ ជីវិតបែបជាយុវវ័យមក ដាក់ចិត្តគិតលើគូនិស្ស័យ ព្រោះវ័យយើង ក៍ទៅមុខមិត្តៗខ្លះក៍គេការមានកូនបីបមអស់ដែរ។

មាន សូនីតា ក៍ត្រៀមចំណាយទុន ច្រើនពាន់ដុល្លារបន្តទៀត បើកមុខរបរ ដែលនាងអះអាងថា ស្រឡាញ់ខាងហាងកាត់ដេរ និង បើកលក់ផ្នែកគ្រឿងសំអាងខូស្មិចតិច។ នាងបានចំណាយពេលរៀន និងសិក្សាលើរបរនេះច្រើនមកហើយ ដោយរំពឹងថា និងអាចឈជើងបានតទៅ ក្រោយពេលលេចចេញជារូបរាង។ សូនីតា បន្តថាសិល្បៈនៅបន្តទោះ មានគូ តែក៍សម្តែងលើ សាច់រឿងណា មានទំនោរអប់រំ ដាស់ស្មារតី យុវវ័យ ជួយដល់សង្គម នោះជាអ្វីដែលនាង ពេញចិត្ត៕

Facebook Comments
Loading...