ថ្នាក់ដឹកនាំសាលាខណ្ឌព្រែកព្នៅ និងសង្កាត់សំរោង ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមស្រោចស្រពព្រះសុគន្ធវារីថ្វាយសម្តេចព្រះវនរ័តន៍ណយ ច្រឹក ក្នុងពិធីចំរើនព្រះជន្ម

0
4932

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃសាលាខណ្ឌព្រែកព្នៅ និងសង្កាត់សំរោង ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានរួបរួមគ្នាធ្វើពិធីបុណ្យចំរើនព្រះជន្មថ្វាយ សម្តេចព្រះវនរ័តន៍ណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ក្នុងគម្រប់ព្រះជន្ម៧១ យាងចូល ៧២ព្រះវស្សា កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅក្នុងវត្តច័ន្ទបុរីវង្ស ស្ថិតក្នុងភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងព្រះរាជពិធីនេះ មានរៀបចំអុចទៀនធូប ដាក់តាំងផ្កាភ្ញី ស្វាតជាយព្រះធម៍ ដោយព្រះសង្ឃមកពីតាមបណ្តាវត្ត និងតាជី យាយជី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនទៀតផងដែរ ដង្ហែរជុំវិញព្រះវិហារ និង៣ជុំបុស្សបុកផងដែរ។ ក្រោយមកមានការសូត្រធម៌ យកវត្តប្រតិប័ត្តបួងសួងសុំសេចក្តីសុខ និងថ្វាយព្រះពរ ដល់សម្តេចព្រះវនរ័តន៍ណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៍ថ្លៃថ្លានោះ មានរបាំជូនពរថ្វាយសម្តេចព្រះវនរ័តន៍ណយ ច្រឹក រួចហើយព្រះសង្ឃ ព្រមទាំងតាជី យាយជី និងពុទ្ធបរិស័ទជិតឆ្ងាយ បានធ្វើពិធីវន្ទាសុំខមាទោសមុននិងស្រោចស្រពព្រះសុគន្ធវារី ថ្វាយដល់សម្តេចព្រះវនរ័តន៍ណយ ច្រឹក សូមឲ្យព្រះអង្គមានព្រះរាជសុខភាពល្អព្រះជន្មាយុយូ ជាងរយព្រះវស្សា ដើម្បីឲ្យព្រះអង្គជួយដល់ព្រះពុទ្ធសាសនា និងសង្គមជាតិជាបន្តទៀត។

ក្នុងឱកាសនោះដែរព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយបានថ្វាយព្រះពរដោយលើកឡើងថា យើងខ្ញុំទាំងអស់គ្នាមានសេចក្តីរីរាយ ដ៍សែនមហានក្ខត្តឬក្ស និងថ្លៃថ្លាឧត្តុង្គឧត្តមបំផុត បានប្រារព្វធ្វើបុណ្យចម្រើន ព្រះជន្មព្រះវស្សា ដល់សម្តេចព្រះវនរ័តន៍ណយ ច្រឹក សង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្សក្នុងគម្រប់ព្រះជន្ម៧១យាងចូល ៧២ព្រះវស្សានាថ្ងៃនេះ។

ដោយក្នុងទិវាដ៍ឧត្តុងឧត្តម និងថ្លៃថ្លា ទួលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រសើរ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថ បួងសួងគុណបុណ្យព្រះរតនត្រ័យ កែវទាំង៣ ទេវត្តារក្សាព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុសក្តិសិទ្ធិក្នុងលោក ព្រមទាំង ព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្រះបរមរតនកោដ សូមជួយប្រោះប្រសិទ្ធ បីបាច់និងអភិបាល រក្សាសម្តេចព្រះវនរ័តន៍ណយ ច្រឹក ជាទីគោរពសក្ការះ សូមព្រះអង្គ មានព្រះរាជសុខភាព ល្អបរិបូណ៍ ព្រះកាយមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មយឺនយូរដើម្បីព្រះអង្គទ្រង់បំពេញ ព្រះរាជកិច្ចទទួលបាន មហាជោគជ័យ និងគង់ប្រថាប់ក្នុងព្រះពុទ្ធសាសនា ជាម្លប់នៃពុទ្ធបរិស័តជិតឆ្ងាយជានិរន្តរ៍តរៀងទៅ៕

Facebook Comments
Loading...