ជនសង្ស័យម្នាក់ ត្រូវបាននគរបាលចាប់ប្រគល់ អោយចៅក្រមសើបសួរចាត់ការតាមនីតិវិធី ករណីឆបោកប្រាក់ជាង៩ម៉ឺនដុល្លារ

0
10945

ភ្នំពេញ ៖ អាជីវករម្នាក់ដែលពាក់ព័ន្ធនិងបទល្មើសរំលោភលើទំនុកចិត្ត មានទឹកប្រាក់ជាង៩ម៉ឺនដុល្លារ ត្រូវនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ចាប់ខ្លួនបណ្ដើរចូលតុលាការទាំងព្រឹកថ្ងៃទី ១១មេសា ឆ្នាំ២០២២នេះ ដើម្បីប្រគល់ខ្លួនអោយចៅក្រមសាកសួរ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខ A19  ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ហ៊ុយ ពិសិដ្ឋ នៅចំណុចស្ថានីយ៍ប្រេងptt ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ  កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១១មេសា ឆ្នាំ២០២២នេះ នគរបាលបានប្រគល់ជនសង្ស័យអោយចៅក្រមសើបសួរចាត់ការតាមនីតិវិធី ប៉ុន្តែពុំទាន់មានការសម្រេចជាផ្លូវការទេ៕

Facebook Comments
Loading...