ទីតាំង ល្បែងស៊ីសងប្រភេទកាស៊ីណូ កំពុងបើកលេងយ៉ាងរលូន នៅក្នុង ក្នុងបុរីពិភពថ្មី ក្នុងសង្កាត់សង្កាត់ចោមចៅទី១ចំណែក អាជ្ញាធរមានសមត្ថកិច្ច ដេកលង់លក់អស់

0
4665

ភ្នំពេញ តាមសេចក្តីរាយការណ៏បានឲ្យដឹងថា ទីតាំង ល្បែងស៊ីសងប្រភេទកាស៊ីណូ មានទីតាំងស្ថិតនៅ ក្នុងបុរីពិភពថ្មី ក្នុងសង្កាត់សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកលេងដោយរលួនជារៀងរាល់ថ្ងៃ/ យប់ ខណះអាជ្ញាធរ នឹងសមត្ថកិច្ច គ្មានចំណាត់ការឡើយ សង្ស័យ ទទួលបានផលប្រយោជន៏ ពីម្ចាស់ទីតាំងនោះហើយក៏មិនដឹង។

បើតាមប្រភពច្បាស់ការពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ឲ្យដឹងថា ទីតាំងនៅក្នុងបុរីពិភពថ្មី មានហ្គេមបាញ់ត្រីប្រភេទកាស៊ីណូបើកលេងដោយគ្មានអាជ្ញាធរពាក់ ព័ន្ធក្នុងមូលដ្ឋានណាចុះធ្វើការទប់ស្កាត់និងបង្រ្កាបសោះឡើយ។ ប្រភពដដែលបន្តថា ក្នុងមួយថ្ងៃៗ មាន មនុស្ស ចេញចូល ជាហូរហែ ដើម្បី លេងល្បែងភ្នាល់ស៊ីសង ហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀត ជាប្រភេទកាស៊ី ណូ  ។ប្រភពដដែលបន្តថា មិនត្រឹមតែ មនុស្ស ចាស់ៗចូលលេងទេ សូម្បីតែ  កូនសិស្សសាលា ក៏បាន គេចពីការសិក្សាលួចចូលទៅលេងល្បែងទាំងនោះដែរ ដែលបញ្ហានេះ បង្កឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ម  ចំពោះអនាគត់កូនៗរបស់ពួកគាត់ជាខ្លាំង ពិសេស បញ្ហា សន្តិសុខព្រោះថា ល្បែងស៊ីសង ជាប្រភព បង្កឲ្យមនាបទល្មើស លួច ឆក់ប្លន់  និងគាស់ផ្ទះប្រជាពលរដ្ឋ ជាហូរហែ ។

សូមបញ្ជាក់ថានាពេលកន្លងទៅថ្មីៗនេះបានដាក់បទបញ្ជាក៏ដូចជាក្រើនរំលឹកជារើយៗ ដល់មន្ត្រីក្រោមឱវាទខ្លួនទាំង ១៤ខណ្ឌធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសង និងបញ្ហាគ្រឿងញៀនឲ្យអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញព្រោះថា ល្បែងស៊ីសងទាំងនោះជាប្រភពនៃបទល្មើសលួចឆក់ ប្លន់។ ប៉ុន្តែបើទោះបីជា មានបទបញ្ជាពីសំណាក់លោក អភិបាលក្រុងយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមហាក់មិនសូវ យកត្រជៀកស្តាប់នោះឡើយ ជាក់ស្តែង ដូចជាទីតាំង ល្បែងស៊ីសងប្រភេទកាស៊ីណូ កំពុងបើកលេងយ៉ាងរលូន នៅក្នុង ក្នុងបុរីពិភពថ្មី ក្នុងសង្កាត់សង្កាត់ចោមចៅទី១នេះអញ្ចឹង  នៅតែអាចបើកដំណើរការបានរលូនដដែល។

ប្រភពដដែលបន្តថា រាល់ល្បែងស៊ីសង កើតមាននៅក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ មិនអាច គេចពីភ្នែកច្រមុះ លោក ម៉ន វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ បានឡើយព្រោះថា លោកមាន ជំនួយការ ម្នាក់ ដើរស្រាវជ្រាវ ទីតាំង ល្បែង ដើម្បីប្រមូលផលប្រយោជន៏ មេមេ  ប៉ុន្តែកន្លងមក លោកអធិការ តែងតែបដិសេធថាគ្មានជំនួយការ តែធាតុពិត បុរសម្នាក់បានតាំងខ្លួនជាជំនួយការ លោកអធិការពិតមែន។

ប្រភពដដែលបញ្ជាក់ថា ករណីល្បែងស៊ីសងនេះ ទំនងជាមិនបានដឹងដល់ លោក ហែម ដារិទ្ធ អភិបាលខណ្ឌទេ ប្រសិនបើដឹងដល់ លោក លោកនិងបញ្ជាឲ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសង ទាំងនោះហើយ ព្រោះលោក ស្អប់និងមិនចូលចិត្តឡើយ ចំពោះទីតាំងល្បែងស៊ីសង នោះ។

ប្រជាពលរដ្ឋ សូមណូមពរ មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខណ្ឌចុះស៊ើបនិងពិនិត្យធ្វើការបង្ក្រាប ព្រោះថាបច្ចុប្បន្ននេះល្បែងស៊ីសងជាច្រើនប្រភេទរីកដុះដាលដូចផ្សិតនៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យនេះ។ប្រជាពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យនិងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះផងទាន៕

Facebook Comments
Loading...