អា.សូណា.ស់ នៅសល់តែ៩ថ្ងៃទៀត ចូលរោងការ ម.ច្ចុរា.ជមិនមេ.ត្តា ប្រល័.យស.ង្ខា កូនកម្លោះ ព្រោះតែរឿ.ងនេះ

0
668

កណ្តាល ៖ អាសូណាស់  លោកគ្រូពេទ្យព្រះកេតុមាលាម្នាក់ ជិតដល់ថ្ងៃរៀបការទៅហើយ សល់តែ៩ថ្ងៃទៀតតែប៉ុណ្ណោះ ចូលរៀងការជាមួយមនុស្សស្រី ជាទីស្រលាញ់   ប៉ុន្តែ មច្ចុរាជមិនមេត្តា ប្រល័យសង្ខា កូនកម្លោះ (ឆក់ខ្សែភ្លើងស្លា..ប់) អំឡុងពេលឡើងលើដំបូល រៀបចំផ្ទះ ត្រៀម ធ្វើពិធីរៀប មង្គលការ។ ធ្វើឲ្យនារីជា កូនក្រមុំរ.ន្ធត់ស្លុ.តចិត្ត យំស្ទើរគាំ.ងបេះដូង ព្រោះតែបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួន ជិតដល់ថ្ងៃរៀបការទៅហើយ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កន្លងទៅ នៅចំណុច ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បើតាមសម្តីរបស់ឪពុកបង្កើតជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា កូនរបស់គាត់មានឈ្មោះ យឺ តារា អាយុ៣២ឆ្នាំ ជាលោកគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា មានឋានន្តរសក្ត័ អនុសេនីយ៍ត្រី ហើយជីវិតកូនគាត់គឺកម្សត់ណាស់ កើតមកបានតែ១ខែកន្លះប៉ុណ្ណោះ ម្តាយក៏បានស្លាប់ចែកឋានទៅ ដោយជនរងគ្រោះជាកូនពៅក្នុងចំណោមបងប្អូនទាំងអស់ ៦នាក់ ។ ក្រោយអត់ពីម្តាយទៅ ជនរងគ្រោះ ត្រូវបានម្តាយចិញ្ចឹម ឈ្មោះ សាន ហ៊ាន ជាអ្នកចិញ្ចឹមបីបាច់រក្សា ជាមួយនឹងឪពុកឈ្មោះ អ៊ូច យី ដែលជាពោះម៉ាយ ចិញ្ចឹមមើលថែកូន រហូតមានការងារធ្វើត្រឹមត្រូវ បានក្លាយជាគ្រូពេទ្យ ហើយជនរងគ្រោះ ត្រូវចូលរោងការនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះហើយ អកុសលអី នៅថ្ងៃកើតហេតុ នេះ ជនរងគ្រោះ ដាក់ជណ្តើរដែលឡើង បាញ់វីសសង្ក័សីដំបូលសំយ៉ាបផ្ទះខាងមុខ ដែលទើបកាត់រួច ចៃដន្យ ជណ្តើរសង្កត់លើខ្សែភ្លើងដែលដាច់រលាត់ ទើបឆ្លងចរន្តអគ្គិសនី ឆក់ស្លា..ប់ភ្លាមៗតែម្តង។

ប្រភពដដែលបន្តថា ជនរងគ្រោះ គ្រោង និងដឹកដៃ និងនារីជាអនាគត់ប្រពន្ធ ចូលរោងការ នៅថ្ងៃ ១០ខែមេសា ខណះនៅដល់ ៩ថ្ងៃទៀត ដល់ថ្ងៃទទួលព័រជ័យ  តែមច្ចុរាជមិនមេត្តា បានឆក់យកជីវិត្ត កូនកំលោះ ស្លា..ប់បាត់ បន្សល់ទុក កូនក្រមុំ ទ្រហ៊ោយំបោកខ្លួនយ៉ាងខ្លាំង ។ករណី នេះទាំងកូនក្រមនិងក្រុមគ្រួសារទាំងសងខាង ស្ទើរ តែមិនជឿ ព្រោះ វាបាត់បង់ជីវិត្ត លឿនពេក។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសាកសព បានបញ្ជាក់ថា ពិតជាស្លា..ប់ ដោយសារតែឆក់ចរន្តអគ្គិសនីពិតមែន និងប្រគល់សពឲ្យសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី។

គេហំព័រយើងសូមចូលរួមសោកស្តាយ ចំពោះការបាត់បងជីវិត្ត បុរសជាកូនកំលោះនេះផង សូមជាតិក្រោយកុំឲ្យអាយុខ្លីបែបនេះទៀត៕

Facebook Comments
Loading...