ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងប្រភេទ ហ្គេមបាញ់ត្រី រាប់សិបកន្លែង នៅក្នុងមជ្ឈមណ្ឌល <សប្បាយរីករាយ ពន្លឺព្រះអាទិត្យ >ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជិតផ្លូវចូលស្ពានហង្សកោះពេជ្រ កំពុងបើកដំណើរការស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានដោយមិនរើសមុខ ខណះអាជ្ញាធរ ខណ្ឌចំកាមន និងសមត្ថកិច្ច ត្រជាក់ល្ហឹម ពុំមានវិធនការ បង្ក្រាបឡើយ។
សូមបញ្ជាក់ថានាពេលកន្លងទៅថ្មីៗនេះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាក៏ដូចជាក្រើនរំលឹកជារើយៗ ដល់មន្ត្រីក្រោមឱវាទខ្លួនទាំង ១៤ខណ្ឌធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសង និងបញ្ហាគ្រឿងញៀនឲ្យអស់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញព្រោះថា ល្បែងស៊ីសងទាំងនោះជាប្រភពនៃបទល្មើសលួចឆក់ ប្លន់។ ប៉ុន្តែបើទោះបីជា មានបទបញ្ជាពីសំណាក់លោក អភិបាលក្រុងយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមហាក់មិនសូវ យកត្រជៀកស្តាប់នោះឡើយ ជាក់ស្តែងដូចជាទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ជាពិសេស ទូហ្គេមបាញ់ត្រី នៅក្នុងមជ្ឈមណ្ឌល <សប្បាយរីករាយ ពន្លឺព្រះអាទិត្យ >ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នេះអញ្ចឹង នៅតែអាចបើកដំណើរការបានរលូនដដែល។
ប្រជាពលរដ្ឋរង់ចាំមើលថាតើលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន្ដ អធិការខណ្ឌចំការមន មានសមត្ថភាព បង្ក្រាបទីតាំង ហ្គេមបាញ់ត្រី នៅក្នុងមជ្ឈមណ្ឌល សប្បាយរីករាយ ពន្លឺព្រះអាទិត្យបានដែររឺយ៉ាងណា?៕