ខ្លាំងមែនទីតាំងល្បែងភ្នាល់បាល់តាមអនឡាញយីហោ(9MK) បើកលេងសូម្បីតែចៅហ្វាយខណ្ឌចំការមន និងសមត្ថកិច្ចមិនហ៊ានទៅក្បែ?

0
1185

ភ្នំពេញ ៖ មហាជនដាក់ចង្ងល់ថាម្ចាស់ទីតាំងល្បែងភ្នាល់បាល់តាមអនឡាញ យីហោ (9MK) ដែលស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្គាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ហេតុអ្វីក៏ខ្លាំងម្លេះ បើកលេងយ៉ាងចំហរ សូម្បីតែចៅហ្វាយខណ្ឌចំការមននឹងសមត្ថកិច្ចមិនហ៊ានទៅក្បែ? រឺមួយត្រូវថ្នាំសណ្តំអ្វីម្យ៉ាង បានជាគ្មានចំណាត់ការអ្វីទាល់តែសោះ។

ជុំវិញទីតាំងល្បែងខាងលើ ប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែរ ប៉ុន្តែអាជ្ញាធរមូលដ្ឋានហាក់ធ្វើមិនដឹង ស្តាប់មិនឮ មើលមិនឃើញ ពលរដ្ឋចេញ-ចូលលេងល្បែងភ្នាល់ឡើយ ហើយប្រសិនបើដឹងលើដល់ថ្នាក់លើ គេឃើញអាជ្ញាធរមានសមត្ថកិច្ច ចុះទៅ កន្លែងទីតាំងនោះដែរ ប៉ុន្តែ ម្ចាស់ទីតាំងដឹងខ្យល់មុនបានឲ្យកូនចៅរៀបចំ ស្អាតចុះទៅមើលគ្មានឃើញ កុំព្យូទ័រ រឺសំភារះ សំរាប់ ភ្នាល់ល្បែងស៊ីសងនោះឡើយ ចំណែក អាជ្ញាធរមានសមត្ថកិច្ចធ្វើរបាយការណ៏ ជូនទៅថ្នាក់លើថាបាន ចុះទៅហើយតែពុំឃើញមានអ្វីនោះទេចប់។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅម៉ោង៣និង៣០នាទីរសៀល កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកអភិបាលរងខណ្ឌមួយរូប បានចុះទៅដល់ទីតាំងខាងលើ ប៉ុន្តែម្ចាស់ទីតាំងដឹងខ្លួនមុន ក៏ផ្អាកសកម្មភាព រួចហើយបើកដំណើរការជាធម្មតាឡើងវិញ។

ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋរំពឹងថា អភិបាលខណ្ឌចំការមន លោក ថេង សុថុល នឹងលោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមន និងមានចំណាត់ការចំពោះទីតាំងនោះផង ព្រោះថាល្បែង នាំឲ្យមានបញ្ហាអសន្តិសុខ លួច ឆក់ ប្លន់ ជាដើម។

សូមរំលឹកថាកន្លងមក លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្លាប់បានមានប្រសាសន៍លើកឡើងជាច្រើនលើករួចមកហើយ ឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរត្រូវតែ បង្ក្រាបរាល់ ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះថាល្បែងស៊ីសងនេះហើយជាដើមចមនៃបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ អំពើចោរកម្មជាដើម។ ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទអោយអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ ទាក់និងករណីនេះគេហទំព័រយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចបានទេ ហើយគេហទំព័រយើងរងចាំការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចរាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...