បរទេស ៖ ពិតជាមិនធម្មតាមែន Catriona Gray Miss Universe 2018 ដែលមកពីប្រទេសភីលីពីន ត្រូវបានគេបង្កើតរូបរាងមួយដែលធ្វើចេញពីក្រមួនដាក់តាំងក្នុងសារះមន្ទីជាតិ ពីព្រោះដោយសារតែនាងជាបវរកញ្ញាភីលីពីនម្នាក់ ដែលបានឈ្នះម្កុដ Miss Universe ក្នុងឆ្នាំ 2018 នៅឯប្រទេសថៃ។
ពិតណាស់ បវរកញ្ញាខាងលលើនេះ បានយកឈ្នះគេឯង ដោយដណ្តើមបានមកុដ ជារាជនីហើយ ធ្វើអោយ ប្រទេសហ្វីលីពីន ល្បីឈ្មោះ ពាសពេញ ពិភពលោក។ ព្រោះកត្តាល្អបែបនេះហើយ ទើប ជម្រុញ អោយនាង កាទ្រីណា ក្លាយជាម្ចាស់ក្សត្រីផ្នែកសម្រស់នៃហ្វីលីពីន។ ការសាងសង់រូបនេះ ជាការចងចាំមួយ ហើយក៍ជា ភាពរំភើបបំផុត របស់ បវរកញ្ញា រូបនេះ ដែលមានឱកាស សាងភាពល្បីជូនមាតុភូមិខ្លួន។
ប្រទេសហ្វីលីពីន ជាប្រទេសដែលចាត់ទុកថា សម្បូរស្រីស្អាតៗ ឆ្លាតប្រឡង ប្រជែងគេឯង ហើយទទួលបាន ចំណាត់ថ្នាក់ល្អៗ លើឆាករាល់ប្រកួត។ ជាពិសេសទៅទៀតរមែង ចូលឆក់បានតំណែង កំពូលៗកម្រធ្លាក់។ ម្ល៉ោះហើយអោយតែរាល់ពេលមក ប្រឡង ប្រជាជនលើពិភពលោក រមែង តាមឃ្លាំមើលមិនដាក់ភ្នែក៕