ជនជាតិវិនម្នាក់ ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ២២ឆ្នាំ និងពិន័យប្រាក់៥០លានរៀល ពីបទ ដឹកជញ្ជូន រក្សាទុក និងជួញដូរគ្រឿ.ងញៀ.ន៧គីឡូក្រម

0
718

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើជនជាប់ចោទជនជាតិចិនម្នាក់ ឈ្មោះ ហ្វាន អ៊ី (FAN YI) ភេទ ប្រុស អាយុ៤៩ឆ្នាំ ដាក់ពន្ធនាគារកំណត់២២ឆ្នាំ និងពិន័យប្រាក់ចំនួន៥០លានរៀល ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន រក្សាទុក និងជួញដូរគ្រឿ.ងញៀ.ន។

ជនត្រូវចោទមានស្រុកកំណើតនៅប្រទេសចិន កាន់លិខិត ឆ្លងដែនលេខ EJ4666319 មុនពេលចាប់ខ្លួនស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សេចក្ដីសម្រេចនេះក្រោយពីតុលាការបញ្ចប់សវនាការសួរដេញដោលកាលពីថ្ងៃទី២៩ ហើយតុលាការកំណត់យកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ ដើម្បីធ្វើការប្រកាសសាលក្រមតែម្តង។ ការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿ.ងញៀ.នឆ្លងដែនតាមផ្លូវគោក នៅចំណុច បេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកវត្ថុតាង 1. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77ក្រាម(លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ)។ 2. កេតាមីន(Ketamine) ទម្ងន់ 5 គីឡូ 578.95ក្រាម និង3. មេតំហ្វេតាមីន(ICE) 93.19 ក្រាម ចាប់យកវត្ថុតាងគ្រឿ.ងញៀ.ន សរុប 6 គីឡូ 643.91 ក្រាមសារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 គីឡូ 440 ក្រាម និង ១០កំប៉ុង ស្មើទម្ងន់ 1 គីឡូ៕

Facebook Comments
Loading...