ខ្មាន់កាំភ្លើ.ងបានសម្លា..ប់មនុស្សចំនួន២០នាក់ នៅកន្លែងជល់មាន់ក្នុងតំបន់ដែលមិនមានសុវត្ថិភាព

0
1074

(Reuters) – ក្រុមអាជ្ញាធរបាននិយាយថា កាលពីយប់ថ្ងៃអាទិត្យ ខ្មាន់កាំភ្លើ.ងបានសម្លា..ប់មនុស្សយ៉ា.ងរង្គា.លចំនួន២០នាក់ ដែលសង្ស័យថាជាការវា.យប្រហារដោយក្រុមក្មេងទំនើង នៅកន្លែងជល់មាន់លាក់បាំងមួយនៅភាគខាងលិចប្រទេសម៉ិកស៊ិក ហើយក៏ជាការបា.ញ់ប្រ.ហារដ៏សា..ហា.វបំផុតមួយក្នុងអណ្ណត្តិដែលដឹកនាំដោយរដ្ឋាភិបាលបច្ចុប្បន្ន។

ការបាញ់សម្លាប់នេះបានកើតឡើងនៅតំបន់ Las Tinajas ក្នុងរដ្ឋ Michoacan ជាកន្លែងដែលក្រុមអន្ធពាល Jalisco New Generation Cartel (CJNG) ដ៏មានអំណាចបាននឹងកំពុងប្រយុទ្ធជាមួយក្រុមក្មេងទំនើងក្នុងតំបន់ដើម្បីគ្រប់គ្រងចរាចរគ្រឿ.ងញៀ.ន។

លោកប្រធានាធិបតី Andres Manuel Lopez Obrador បានប្រាប់សន្និសីទសារព័ត៌មានដោយសម្តែងការសោកស្តាយចំពោះមរ.ណភា.ពរបស់ជនរងគ្រោះថា “នោះគឺជា ការសម្លា..ប់រង្គា.លដោយក្រុមមួយ ទៅលើក្រុមមួយទៀត”។

លោកបានបន្ទោសក្រុមឧក្រិដ្ឋជននៅក្នុងតំបន់ក្នុងការសម្លា..ប់នេះ ហើយបាននិយាយថា មានក្រុមមួយកំពុងដំណើរការស៊ើបអង្កេតឧក្រិ.ដ្ឋ.កម្មនេះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋអាជ្ញារដ្ឋ Michoacan បាននិយាយថា អ្នកស្លា..ប់មានចំនួន ១៧នាក់ជាបុរស និង ០៣នាក់ជាស្ត្រី ហើយក្រុមមន្ត្រីក៏បានរឹបអូសយានយន្តចំនួន ១៥គ្រឿង សម្រាប់ការស៊ើបអង្កេតផងដែរ៕

Facebook Comments
Loading...