ស្លុតចិត្តនាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ដកកាំភ្លើ.ងបា.ញ់ប្រពន្ធចុងចំនួន៤គ្រាប់បណ្តាលឲ្យស្លា..ប់ នៅតាមផ្លូវត្រឡប់ទៅផ្ទះ

0
737

ព្រៃវែង ៖ ជនដៃដល់ជាមានតួនាទី ជានាយនគរបាលប៉ុស្តិ៍ព្នៅ១ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សង្ស័យស្រវឹងស្រា ពេលចេញពីកម្មវិធីខួបកំណើតកូនមិត្តភក្តិ  ដល់ពាក់កណ្តាលផ្លូវ ក៏កើតជម្លោះពាក្យសម្តី បានបាញ់ចំនួន៤គ្រាប់បណ្តាលឲ្យ ស្ត្រីម្នាក់ជាប្រពន្ធចុងស្លា..ប់ភ្លាមៗមួយរំពេជ ដែលករណីនេះបានកើតឡើងកាលពី វេលាម៉ោង៨និង៣០នាទី យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានករណីឃាតក.ម្មមួយនៅចំណុចលើផ្លូវលំ មុខវត្តផាត់សណ្តោង ស្ថិតក្នុងភូមិផាត់សណ្តោង ឃុំព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។

ជនបង្កឡើងដោយ ឈ្មោះ ម៉ៅ សុវណ្ណហុង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្នៅទី១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ សុខ មួយ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវជាប្រពន្ធចុងរបស់ជនសង្ស័យ (ស្លា..ប់)។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះដែលគេស្គាល់ថា ជាប្តីប្រពន្ធចុងនោះ បានទៅចូលរួមកម្មវិធីខួបកំណើតកូនមិត្តភក្តិ នៅភូមិជាមួយគ្នានោះដែរ។ លុះនៅវេលាម៉ោងកើតហេតុ គឺម៉ោង៨និង៣០នាទីយប់ ពួកគាត់បានចេញពីកម្មវិធីខួបកំណើត ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ ប៉ុន្តែពេលទៅដល់ពាក់កណ្តាលផ្លូវនោះ ពួកគាត់ក៏មានការឈ្លោះទាស់ទែងពាក្យសំដីជាមួយគ្នា(ប៉ុន្តែគេនៅមិនទាន់ដឹងថាផ្តើមឡើងដោយសាររឿងអ្វីនោះទេ) ពេលនោះបុរសជាប្តីទំនងជាស្រវឹងខ្លះផង ក៏បានដកកាំភ្លើ.ងខ្លី១ដើម ម៉ាក K54 ពីកាបូបស្ពាយ រួចបា.ញ់ទៅលើជនរងគ្រោះចំនួន៤គ្រា.ប់ (តែផ្ទុះ២គ្រា.ប់) ដោយត្រូវចំក្បាល១គ្រា.ប់ និងត្រូវត្រង់.ក១គ្រា.ប់ទៀត បណ្តាលឲ្យស្ត្រីជាប្រពន្ធចុងដួលស្លា..ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ បន្ទាប់មកបុរសជាខ្មាន់កាំភ្លើ.ងដែលជានាយនគរបាលប៉ុស្តិ៍រូបនោះ ក៏ត្រូវបានកម្លាំងសមត្ថ កិច្ចនគរបាលជំនាញ ស្រុកស៊ីធរកណ្តាល ឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។ ចំណែកស.ពជនរងគ្រោះវិញ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...