ព្រះវិហារ ៖ ពលរដ្ឋជាច្រើនសិបនាក់ ត្រូវបានក្រុមហ៊ុនមួយគៀងគរ ឲ្យចូលកាប់ ឈើព្រៃឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ចំណុចអូរងៀវ ឃុំដងកាំបិត ស្រុក សណ្តាន់ខេត្តកំពង់ធំ ព្រៃរៀបរយស្រុក រវៀងខេត្តព្រះវិហារ នឹងបំផ្លិចបំផ្លាញស្ទើរគ្មានសល់។
ប្រភពដដែលបន្តថា ក្រុមឈ្មួញ ឈើជ្រកក្រោមស្លាក ក្រុមហ៊ុន97 ឈរចាំទិញឈើក្នុង ព្រៃឡង់ល្បីល្បាញ ជាយូរឆ្នាំមក ដឹកចូលបវិវេណក្រុមហ៊ុន ដើម្បីបម្លែងទៅជាឈើស្របច្បាប់ហើយ ដឹកចេញយកទៅលក់ យ៉ាងរំភើយ ដោយគ្មានមន្ត្រីណាមានចំណាត់ការឡើយ។ ចំណែក ពលរដ្ឋបានបន្តថា សព្វថ្ងៃនេះបើខាងបរិស្ថានវិញចាប់តែគោយន្ត ដឹកឈើបន្តិចបន្ទួចទេ។ ចំណែកឡានកង់ដប់ និងឡានបែនដាក់ មួយដង18ទៅ2០គីប ដឹករៀងរាល់ថ្ងៃយប់ មិនហានបង្ក្រាប ទេគឺឈរសម្លឹង មើលយកតែលុយ ដាក់ហោប៉ាវតែប៉ុណ្ណោះ។
ជាក់ស្តែងកាល យប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ អង្គភាពសារពត៌មាន យើងទៅដល់ចំនុច ខាងលើ ពិតជាបានឃើញ ដូចបងប្អូនប្រជាពលរដ្ឋ រាយការណ៍យ៉ាង ពិតប្រកដមែន។ហើយប្រភពមួយ ចំនួនទៀតលើកឡើងថា ការកាប់ឈើនៅតំបន់ព្រៃ អភិរក្សយ៉ាងអាណា ធិបតេយ្យគ្មាន អាជ្ញា មូលដ្ឋានគ្មានចំណាត់ ការសោះឡើយ។ ចំណែកឯកឧត្តម ប្រាក់សុវណ្ណ អភិបាលនៃគណ អភិបាលខេត្ត ហាក់មិនសូវចំណាត់ការឡើយ។
ប្រជាពលរដ្ឋសំណូម ពរដល់ឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារងកង យុទ្ធពលខេមរៈ ភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលជាប្រធាន គណកម្មាធិការជាតិ បង្ក្រាបធនធាន ធម្មជាតិសូមឯកឧត្តម ដាក់កាសើបអង្កេត ផងទានបើពុំដូច្នោះទេ ព្រៃឡង់នឹងត្រូវ រលាយថ្ងៃខាងមុខ ជាក់ជាពុំខានឡើយ។
ទាក់ទងនិងករណីនេះគេហទំព័រយើងមិនអាចសុំការបំភ្លឺពី ក្រុមហ៊ុនបានទេដោយសារគ្មានលេខទំនាក់ទំនង ហើយគេហទំព័រយើងរងចាំការបកស្រាយពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕